អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋ ដាំកូនឈើក្រញូង និងធ្នង់ ជិត ៧ពាន់ដើម នៅភ្នំតាម៉ៅ
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បាននាំយកកូនឈើប្រភេទ ក្រញូង និងធ្នង់ ជាង ១ពាន់ដើម រួមជាមួយ ឯកឧត្តម ដួង តារា រដ្ឋលេខាធិកាទីស្ដីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសហការី បាននាំយកកូនឈើក្រញូង និងធ្នង់ ចំនួន ៥៥៥៥ដើម ដើម្បីយកមកធ្វើការដាំដុះនៅតំបន់ភ្នំតាម៉ៅ ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ការដាំដើមឈើនេះក៏មានការចូលរួមដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ៕