**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាពឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ

ភ្នំពេញ៖ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំអូរស្វាយ ដែលជាជំនួយរបស់ អង្គការភ្លែន ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

កម្មវិធីនេះមានការអញ្ជើញចូលរួមសំណាក់ លោកអភិបាលក្រុង ស្រុក ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញ សហការីអង្គការភ្លែន អាជ្ញាធរភូមិ-ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

បន្ទាប់ពី លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ មានមតិស្វាគមន៍ក្នុងអង្គពិធីរួចមក លោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា បានមានប្រសាសន៍ក្នុងអង្គពិធីថា÷ មណ្ឌលសុខភាពអូរស្វាយ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឱកាសនេះនឹងដើរតួនាទីមួយដ៏សំខាន់ក្នុងផ្នែកសុខាភិបាល ការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍជនបទ រួមទាំងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំអូរស្វាយទាំងមូល ក៏ដូចតាមឃុំនានា ដែលនៅជិតមណ្ឌលសុខភាពមួយនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ដួង ពៅ បានមានប្រសាសន៍ថ្លែងអំណរអរគុណដល់ អង្គការភ្លែន ដែលបានផ្តល់ជូននូវអគារមណ្ឌលសុខភាពអូរស្វាយនេះ ដើម្បីចូលរួមលើកស្ទួយផ្នែកសុខាភិបាល យ៉ាងខ្លាំង ពិសេសបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ឆ្ងាយៗពិបាកទៅទទួលសេវាថែទាំសុខភាព និងបានយកចិត្តទុកដាក់លើវិស័យសុខាភិបាល សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានខិតខំប្រឹងប្រែងស្វែងរកថវិកាមកជួយកសាងមណ្ឌលសុខភាពនៅឃុំអូរស្វាយនេះរួចរាល់ជាស្ថាពរនាឱកាសនេះ។

ទន្ទឹមនិងនោះ ឯកឧត្តម ដួង ពៅ បានគូសបញ្ជាក់ថាអគារមណ្ឌលសុខភាពអូរស្វាយ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ស្រុកបុរីអូរស្វាយសែនជ័យ និង បានធ្វើឱ្យឃុំអូរស្វាយ ក៏ដូចជាស្រុកថ្មីមួយនេះ មានការផ្លាស់ប្តូរមុខមាត់ជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង