**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រធានាធិបតីចិន អញ្ជើញចាកចេញពីកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ**កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះខេត្តមណ្ឌលគិរីទាំងមូល បានរងទទួលនូវកម្រិតទឹកភ្លៀងយ៉ាងច្រើន ដោយស្ថានភាពភ្លៀងគឺស្ទើរតែធ្លាក់ពេញ២៤ម៉ោងក្នុង១ថ្ងៃ ដែលក្នុងនោះ ក៏បានធ្វើឲ្យស្រុកកោះញែក បានរងទទួលនូវជំនន់ទឹកភ្លៀងតាមតំបន់ខ្លះមុនគេ បន្ទាប់មកនៅស្រុកកែវសីមា ក៏មានសេចក្តីរាយការណ៍អំពីជំនន់ទឹកភ្លៀងតិចតួចផងដែរ។

យោងតាមប្រភពពីមន្ត្រីជំនាញមូលដ្ឋាន សម្រាប់ស្រុកកោះញែក បានរងនូវជំនន់ទឹកភ្លៀងតាំងពីអំឡុងថ្ងៃទី០៩សីហា ចំណែកស្រុកកែវសីមា ទឺកភ្លៀងទើបបានជន់ឡើងនៅយប់ថ្ងៃទី១០ម្សិលមិញនេះ។

យោងតាមរបាយការណ៍របស់មន្ត្រីជំនាញផ្ដល់ឲ្យ គិតត្រឹមថ្ងៃទី១១ សីហា ស្ថានភាពទូទៅ មេឃងងឹតមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ បានបង្កជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្លូវលំ ស្រូវ ផ្ទះសម្បែងរបស់ពលរដ្ឋមួយចំនួននៅស្រុកកែវសីមា ក្នុងនោះ៖
១- ឃុំចុងផ្លាស់ លិចផ្លូវលំចំនួន២កន្លែង នឹងលិចផ្ទះប្រជាពលរដ្ឋ ៨ខ្នង មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វឡើយ។
២- ឃុំមេម៉ង់ លិចផ្លូវលំ១កន្លែង លិចផ្ទះប្រជាជន៥ខ្នង មិនបណ្តាលឲ្យគ្រោះថ្នាក់អ្វីឡើយ។
៣ -ឃុំស្រែឈូក លិចផ្លូវលំភូមិ ចក់ចារ មានភ្លៀងកំពុងធ្លាក់បង្កួរ លាយខ្យល់ ពុំមានបណ្តាលឲ្យគ្រោះថ្នាក់អ្វីឡើយ។
៤- ឃុំស្រែខ្ទុម ស្ថានភាពទឹកកំពុងបន្តឡើង បណ្តាលឲ្យលិចដំឡូងមី ម្រេច ស្វាយចន្ទីមួយចំនួន ។

ដោយឡែកនៅស្រុកកោះញែក ជំនន់ទឹកភ្លៀងបានស្រកទៅសភាពធម្មតាវិញហើយ ស្ថានភាពទឹកនៅទន្លេរស្រែពក ទឹកឡើងជាងថ្ងៃម្សិលមិញបន្តិច ចំណែកនៅស្ថានីយទាំង២កន្លែងក្នុងស្រុកកោះញែក កម្ពស់ទឹកក៏មិនទាន់ដល់កម្រិតប្រកាសអាសន្ននោះដែរ ក្នុងនោះ ស្ថានីយនៅកោះម្យើលលើ ឃុំណងឃីលឹក កំពស់ទឹក ៩.ម.៦០ ( ស្ថានភាពទឹកហ្នឹង កំពស់ទឹកប្រកាសអាសន្ន ១១.ម ) . ស្ថានីយនៅស្ពានសុខសាន្ត ឃុំសុខសាន្ត កំពស់ទឹក ១.ម ៨០ ( ស្ថានភាពទឹកបន្តស្រកចុះ កំពស់ទឹកប្រកាសអាសន្ន ៦.ម ០០ )។

សូមបញ្ជាក់ដែរថា យោងតាមការជូនដំណឹងរបស់មន្ត្រីជំនាញស្ថានភាពទូទៅក្នុងខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី១១ខែសីហា២០២២នេះ នៅតាមបណ្ដាស្រុកក្រុងទាំង៥ នៅមិនទាន់មានប៉ះពាល់ដល់ពលរដ្ឋក្នុងមូលដ្ឋានធ្ងន់ធ្ងរនោះទេ៕

អត្ថបទដែលជាប់ទាក់ទង