**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

យុទ្ធនាការអន្ទាក់សូន្យ ចាប់ផ្ដើមនៅខេត្តកំពង់ធំ

ភ្នំពេញ៖ យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ធំនេះ ជាយុទ្ធនាការលើកទី៥ ក្នុងខេត្តបន្ទាប់ពីខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ ពីទីរួមខេត្តកំពង់ធំថ្ងៃនេះ យុទ្ធនាការត្រូវបានចាប់ផ្ដើមដែលដឹកនាំដោយក្រសួងបរិស្ថាន ទីភា្នក់ងារជំនួយអាមេរិក USAID អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) ។

យុទ្ធនាការទូទាំងប្រទេសត្រូវបានចាប់ផ្តើមដោយក្រសួងបរិស្ថានក្នុងភាពជាដៃគូជាមួយទីភា្នក់ងារជំនួយអាមេរិក USAID អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) និងមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC)។ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្ស និងអភិវឌ្ឍន៍ យុទ្ធនាការនេះបានចាប់ផ្តើមជាផ្លូវការនៅខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ គោលបំណងនៃយុទ្ធនាការនេះគឺដើម្បីលុបបំបាត់ការដាក់អន្ទាក់ បញ្ឈប់ការជួញដូរសត្វព្រៃ លុបបំបាត់តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងអង្គការអភិរក្សទាំងអស់ ដែលធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយវិបត្តិអន្ទាក់។ ឯកឧត្តមបានមានប្រសាសន៍ថា “ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាដើម្បីលុបបំបាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ ទើបអាចផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ”។ ឯកឧត្តមបានជំរុញឱ្យទប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ ជួញដូរ និងបរិភោគសត្វព្រៃ។ លោកក៏បានកត់សម្គាល់ផងដែរថា ការទទួលទានសត្វព្រៃមិនធ្វើឱ្យសុខភាពមនុស្សប្រសើរឡើងនោះទេ សាច់សត្វព្រៃ និងផ្នែកផ្សេងៗនៃសត្វព្រៃមិនគួរប្រើប្រាស់សម្រាប់ធ្វើជាឱសថនោះទេ ហើយការកើនឡើងនៃការប៉ះពាល់មនុស្សទៅសត្វបង្កើនហានិភ័យនៃការរីករាលដាលមេរោគ និងជំងឺផ្សេងៗទៀត។ ឯកឧត្តម បានបញ្ចប់ដោយបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងប្រើបរិភោគសត្វព្រៃ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមជាមួយក្រសួង និងដៃគូដើម្បីលុបបំបាត់ បញ្ចប់វិបត្តិអន្ទាក់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ក៏ដូចជាការពារសត្វព្រៃ និងធនធានធម្មជាតិរបស់ព្រះរាជាណាចក្រ”។

“សត្វព្រៃជារៀងរាល់ថ្ងៃនៅទូទាំងព្រះរាជាណាចក្រត្រូវបានជាប់អន្ទាក់ បំពុល និងបាញ់សម្លាប់។ បើមិនមានវិធានការរួមគ្នាទាន់ពេលវេលា ព្រៃឈើកម្ពុជានឹងមិនមានសល់សត្វព្រៃឡើយ។” នេះបើតាមការលើកឡើងរបស់លោកស្រី Rebecca Black នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជា។ “យុទ្ធនាការប្រឆាំងការដាក់អន្ទាក់ ដែលចាប់ផ្ដើមនៅថ្ងៃនេះ ក្នុងខេត្តកំពង់ធំ គឺជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការយល់ដឹង ដើម្បីដោះស្រាយវិបត្តិនេះ។ យើងក៏ត្រូវតែបន្តផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ ក៏ដូចជាការជួញដូរសត្វព្រៃខុសច្បាប់។ ការលើកកម្ពស់ជីវភាពសម្រាប់សហគមន៍មូលដ្ឋានមានសារសំខាន់ណាស់ក្នុងការដោះស្រាយវិបត្តិអន្ទាក់។ ទីភ្នាក់ងារជំនួយអាមេរិក USAID កម្ពុជានឹងបន្តផ្តល់ជូនសហគមន៍កម្ពុជាដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ នូវជម្រើសមុខរបរជីវភាព ដូចជាកសិកម្មដែលជួលដល់សត្វព្រៃ និងការអភិវឌ្ឍតំបន់អេកូទេសចរណ៍។”

លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជាបាននិយាយថា “អន្ទាក់គឺជាការគំរាមកំហែងដ៏ធំបំផុតដល់សត្វព្រៃនៅក្នុងព្រៃរបស់កម្ពុជា។ អន្ទាក់ដែលមានតំលៃថោក ងាយស្រួលដាក់ពង្រាយ ពិបាករក និងមើលមិនឃើញ ហើយអន្ទាក់កំពុងបំផ្លាញតំបន់ការពារធម្មជាតិរបស់សត្វព្រៃដែលត្រូវបានកំពុងការពារ”។ លោកបន្តថា៖ “យើងត្រូវចាត់វិធានការឥឡូវនេះ ដើម្បីកាត់បន្ថយតម្រូវការសាច់សត្វព្រៃដែលជំរុញឱ្យមានការដាក់អន្ទាក់ និងពង្រឹងការអនុវត្តច្បាប់” ។
លោក ស៊ុម ភារុណ ប្រធានគម្រោងអភិរក្សតំបន់ទេសភាពបឹងទន្លេសាប នៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “អន្ទាក់សម្លាប់ និងបង្ករបួសដល់សត្វព្រៃរាប់មិនអស់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាជារៀងរាល់ឆ្នាំ។ ការដោះស្រាយវិបត្តិការដាក់អន្ទាក់នៅទូទាំងតំបន់ការពារធម្មជាតិរបស់កម្ពុជា ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ យុទ្ធនាការត្រូវធ្វើឡើងជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជន ជាពិសេសអ្នកប្រមាញ់ និងឈ្មួញជួញដូរសាច់សត្វព្រៃ ក៏ដូចជាអ្នកស្រឡាញ់សត្វព្រៃ អំពីផលវិបាកនៃអន្ទាក់ និងសារសំខាន់នៃសត្វព្រៃ។ ការពង្រឹងការអនុវត្តច្បាប់ក៏ជាផ្នែកសំខាន់មួយក្នុងការបញ្ចប់ឧក្រិដ្ឋកម្មសត្វព្រៃនៅកម្ពុជាផងដែរ”។

លោក Jackson Frechette នាយកប្រចាំតំបន់របស់អង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ការដាក់អន្ទាក់ចាប់សត្វព្រៃគឺបណ្ដាលមកពីការបរិភោគសាច់សត្វព្រៃ។ អន្ទាក់គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សត្វព្រៃទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នៅជួរភ្នំក្រវាញ យើងមានភស្តុតាងច្បាស់លាស់ដែលបញ្ជាក់ថាកូនដំរីភាគច្រើនកំពុងជាប់អន្ទាក់នឹងជើងរបស់ពួកវា ដែលធ្វើឱ្យមានការឈឺចាប់ និងឈានដល់ការស្លាប់។ ការប្រឈមនិងអន្ទាក់នេះ គឺជាបញ្ហាប្រឈមដ៏ធំមួយ”។

“សហគមន៍គឺជាត្រចៀក និងភ្នែកសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។ ការចូលរួមរបស់ពួកគេក្នុងការ អនុវត្តច្បាប់គួរតែត្រូវបានស្វាគមន៍ ពីព្រោះការអភិរក្សជីវចម្រុះមានតួនាទី គាំទ្រជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។” នេះបើតាមលោកស្រី ហ៊ូ កល្យាណ នាយកមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) ប្រចាំប្រទេសកម្ពុជា។

ក្រៅពីការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការចូលរួមពីភាគីពាក់ព័ន្ធ និងការពង្រឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថាន និងដៃគូក៏សហការគ្នាផងដែរ ក្នុងការផ្តល់ការជម្រើសមុខរបរជីវភាព រួមទាំងគំនិតផ្តួចផ្តើមកសិកម្ម រុក្ខាប្រមាញ់ និងអេកូទេសចរណ៍ ដល់ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅ ជាប់តំបន់ការពារធម្មជាតិ ដែលតាមប្រពៃណីអាស្រ័យលើ ការប្រមូលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីយកសាច់បរិភោគ និងជួញដូរ។ កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងព្យាយាមផ្លាស់ប្តូរជម្រើស និងអាកប្បកិរិយារបស់មនុស្ស ក្នុងការបរិភោគសត្វព្រៃ ដើម្បីការពារសុខភាពសាធារណៈ ពីហានិភ័យនៃជំងឺរាតត្បាតនាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង