ការ ធ្លាក់ យន្តហោះ ចម្បាំង របស់ កូរ៉េ ខាង ត្បូង មិនបណ្តាលអោយមានការរងរបួសនោះទេ
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា គ្មានអ្នកស្លាប់ និងរបួសណាមួយ ត្រូវបានគេរាយការណ៍ នៅក្នុងការធ្លាក់យន្តហោះចម្បាំង របស់ប្រទេសកូរ៉េខាងត្បូង នៅលើដែនទឹក ភាគខាងលិចរបស់ប្រទេស ។
យន្តហោះចម្បាំង F-4E របស់កងទ័ពអាកាសកូរ៉េខាងត្បូងបានធ្លាក់ ក្នុងអំឡុងពេលបេសកកម្ម នៅម៉ោងប្រហែល ១២:២០ នាទីយប់ ម៉ោងក្នុងស្រុក (0320 GMT) ។
មុន ពេល ធ្លាក់ យន្តហោះ ចម្បាំង នោះ កំពុង ធ្វើ ដំណើរ ត្រឡប់ ទៅ មូលដ្ឋាន នៅ ក្រុង Suwon ចម្ងាយ ៣៥ គីឡូម៉ែត្រ ភាគ ខាង ត្បូង រដ្ឋធានី សេអ៊ូល។
អ្នកបើកយន្តហោះពីរនាក់បានរត់គេចខ្លួនដោយសុវត្ថិភាព ហើយរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតដល់ជនស៊ីវិលនៅឡើយទេ។
កម្លាំង អាកាស បាន បង្កើត ក្រុម ស៊ើបអង្កេត រក មូលហេតុ ពិតប្រាកដ នៃ ឧបទ្ទវហេតុ នេះ។