**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រធានាធិបតីចិន អញ្ជើញចាកចេញពីកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ**កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ទទួលជួបមេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២២នេះបានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ដឹកនាំប្រតិភូជួបសម្ដែងការគួរសម នៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ។

ក្នុងឱកាសអញ្ជើញមកដល់ របស់ ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូជួបសម្ដែងការគួរសម ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង មេបញ្ជាការរង នាយទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស នៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅក្នុងបរិយាកាសប្រកបដោយមនោសញ្ជេតនា កិច្ចសហប្រតិបត្តិការជា មិត្តភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានស្វាគមន៍ប្រតិភូនិងបានថ្លែងអំណរគុណដល់ បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ដែលជានិច្ចកាលតែងតែបានជួយហ្វឹកហ្វឺនដល់បញ្ជាការដ្ឋានអង្គរក្សលើជំនាញជាច្រើនពិសេសគឺជំនាញអង្គរក្សពិសេសសម្រាប់ការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិ ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលជាបងប្អូនភូមិផងរបងជាមួយគ្នា និងបន្តការសហការឈរលើសាមគ្គីភាពជាយូអង្វែងតទៅទៀត។

លោកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើនប្រែមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ថា ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងនៅស្ថិតស្ថិរជាអមតៈ។

ឧត្តមសេនីយ៍ត្រី បានជូនពរ នាយឧត្តមសេនីយ៍ កិតិ្តបណ្ឌិត និងថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន នៃយោធពលខេមរភូមិន្ទ រួមជាមួយក្រុមគ្រួសារសូមមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
នាយឧត្តមសេនីយ៍កិត្តិបណ្ទិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណចំពោះគណៈប្រតិភូយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ដែលបានឆ្លៀត
ពេលដ៏មានតម្លៃមកនេះ។

លោកមេបញ្ជាការ បានរម្លឹកពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរដែលមានជាយូរណាស់មកហើយ ក្នុងនោះវៀតណាមនៅតែបន្តជួយដល់កម្ពុជា ពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍កិត្តបណ្ឌិត អគ្គមេបញ្ជាការរង បានលើកឡើងពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជាដែលជំងឺកូវីដ-១៩មានសភាពធូរស្រាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្ររហ័សទាន់សភាពការណ៍ ប្រកបដោយភាពហ្មត់ចត់ រហូតទប់ស្កាត់មិនអោយការឆ្លងរាលដាលចូលក្នុងសហគមន៍ឡើងវិញ។

នាយឧត្តមសេនីយ៍កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង សង្ឃឹមថា ក្រោយបញ្ចប់វិបត្តិកូវីដ-១៩ កងទ័ពប្រទេសទាំងពីរនឹងបន្តផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកដើម្បីពង្រឹងពង្រីកចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ កាន់តែស្អិតរមួតថែមទៀត ក្នុងនាមប្រទេសជិតខាងគ្នា៕

អត្ថបទដែលជាប់ទាក់ទង