**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី

បទវិភាគ៖ភាពខុសគ្នារវាងចម្លើយ និងដោះសារ

កាលពីថ្ងៃចន្ទ ទី០៨ ខែសីហា ដើមសប្តាហ៍នេះ ភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិកបានចូលឆែកឆេរគេហដ្ឋានវីឡា Mar-a-Lago របស់អតីតៈប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែល ស្ថិតនៅឆ្នេរ Palm Beach នៃរដ្ឋផ្លរីដា។ ជាលទ្ធផល ក្រុមការងារ FBI បានរកឃើញ “ឯកសារសម្ងាត់ជាតិ” ដោយប្រមូលបានជាង២០កេសជាភស្តុតាងដាក់បន្ទុក។ ក្នុងចំណោមឯកសារជាតិទាំងនោះ គឺឯកសារមួយចំនួនមានប្រថាប់ត្រាផ្នែកខាងលើ ថា “TS/SCI” ដែលមានន័យថា Top Secret/Sensitive Compartmented Information ។ ពោល គឺជា”ឯកសារសម្ងាត់ជាតិកំរិតខ្ពស់បំផុត”។

សូមបញ្ជាក់ថា កន្លងមកលោក ត្រាំ ធ្លាប់បានបដិសេធសហការជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Merrick Garland និងចៅក្រមក្នុងការចុះត្រួតពិនិត្យ និងប្រមូលឯកសារសម្ងាត់ជាតិចេញពីផ្ទះរបស់គាត់។ ការបដិសេធនេះ គឺជាដើមចមនាំអោយកើតមានការចូលឆែកឆេរដោយ FBI តាមការបង្គាប់បញ្ជារបស់ដីកាតុលាការ។

ទោះជាយ៉ាងណាលោក ត្រាំ បានផ្តល់ចម្លើយថា ឯកសារទាំងអស់ដែលរក្សាទុកក្នុងផ្ទះរបស់គាត់លែងជាឯកសារសម្ងាត់ជាតិទៀតហើយ។ ពោល គឺវាក្លាយជាឯកសារសាធារណៈ។ ជាមួយគ្នានេះផងដែរ លោក ត្រាំ ក៏បានចោទប្រកាន់ក្រុមការងារ FBI ថាបានយកឯកសារទាំងអស់នេះទៅទុកនៅក្នុងផ្ទះរបស់គាត់អម្លុងពេលចុះទៅឆែកឆេរ។

ប៉ុន្តែ ចម្ងល់ស្ថិតនៅត្រង់ថា ប្រសិនបើឯកសារជាតិទាំងជាង២០កេសលែងសម្ងាត់ តើប្រយោជន៍អ្វី ដែល FBI លេងល្ខោនយកឯកសារគ្មានបន្ទុកផ្លូវច្បាប់ទៅលាក់ទុកនៅផ្ទះលោក ត្រាំ ?

សូមរំលឹកថា ក្នុងអាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោក ត្រាំ មានរឿងអាស្រូវធំៗជាច្រើន រួមមានរឿងបរិហារិ៍ក្នុងគ្រួសារជាមួយក្មួយស្រីបង្កើត ជាមួយបងស្រីបង្កើត រហូតដល់រឿងអាស្រូវគេចពន្ធ រឿងព្រហ្មទណ្ឌពាក់ព័ន្ធការបេះបោរហិង្សានៅវិមានសភាកាពីតូល រួមទាំងរឿងអាស្រូវប្រទេសរុស្សុីនៅក្រោយខ្នងនៃលទ្ធផលជ័យជំនះរបស់លោក ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ធអាមេរិចជាដើម៕

លោកស្ទីវិន សាន់,អគ្គនាយករងHNA

អត្ថបទដែលជាប់ទាក់ទង