មានជនខិលខូច បង្កើតតេឡេក្រាម កន្លែងបន្លំជា ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ពិតជាថ្លើមធំមែន មានជនខិលខូច បានបង្កើតអាខោនតេឡេក្រាម ក្លែងងបន្លំជាឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ សីហានេះ ឯកឧត្ដម វ៉ី សំណាង បានបញ្ជាក់ថា «សូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា: អាខោនតេលេក្រាមនេះ មិនមែនជារបស់ខ្ញុំទេ។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន។សូមអរគុណ!» ៕