ប្រធានក្លឹប Flamengo គូសបញ្ជាក់អំពីផែនការសម្រាប់កីឡដ្ឋានថ្មីមួយ
RIO DE JANEIRO, ៖ លោក Rodolfo Landim ប្រធានក្លិប Flamengo បានបង្ហាញផែនការ សម្រាប់ កីឡដ្ឋានថ្មីមួយដែលមានសមត្ថភាពផ្ទុកអ្នកគាំទ្រច្រើនជាង ១00,000 ។
ប្រធាន Rodolfo Landim មិនបានផ្តល់ព័ត៌មានលម្អិតនៃសំណើនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ ក្នុង ស្រុក បាន រាយការណ៍ថា មន្ត្រីក្លឹបកំពុងចរចាទិញដីសាធារណៈដែលគេបោះបង់ចោលនៅកណ្តាលទីក្រុង Rio de Janeiro ។
កាសែត O Globo បានដកស្រង់សម្តីលោក Landim បានអោយដឹងកាលពីថ្ងៃចន្ទថា “ខ្ញុំកំពុងស្វែងរកដី។ យើងកំពុងធ្វើការលើវា។ វានឹងក្លាយជាកីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្របានយ៉ាងហោចណាស់១00,000” ។
បច្ចុប្បន្ន Flamengo លេងការប្រកួតក្នុងផ្ទះរបស់ពួកគេនៅកីឡដ្ឋាន Maracana ជាមួយសហជួល Fluminense ។ រដ្ឋាភិបាលរដ្ឋ Rio de Janeiro ដែលជាម្ចាស់ Maracana កាលពីខែមុនបាន ចាប់ ផ្តើម ដំណើរការដេញថ្លៃដែលស្វែងរកប្រតិបត្តិករថ្មីសម្រាប់កន្លែងអង្គុយចំនួន ៧៩,000 ។ កិច្ចសន្យាសម្បទានរយៈពេល ២0 ឆ្នាំត្រូវបានគេរំពឹងថានឹងផ្តល់រង្វាន់នៅក្នុងខែតុលា។