**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកជំទាវ កុយ សុដានី ដឹកនាំកិច្ចប្រជុំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចរដ្ឋមន្ត្រីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន

ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យ មើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមដោយ ផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង មន្រ្តីគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីភាគីថៃ បានពិនិត្យពិចារណាលើសំណើរបស់កម្ពុជាឱ្យមានការបើកប្រើ ប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលបញ្ចៀសចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។

អង្គប្រជុំបានពិភាក្សាលម្អិតអំពីវឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា៥៤% វឌ្ឍនភាព និងការសាងសង់បញ្ចប់ផ្លូវវាងស្នែងក្របី ទីលានចំណតយានយន្ត ការិយាល័យកុងតឺន័រ(ចំនួន០៧ ) បង្គន់អនាម័យ (០២) ការចុះ ត្រួតពិនិត្យជាមុនដើម្បីសម្អាត និងរៀបចំទីតាំងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ការរៀបចំលំហូរចរាចណ៍ និងក្បួនគណៈប្រតិភូឆ្លងកាត់ពីទឹកដីថៃតាមច្រកទ្វារប៉ោយប៉ែត-អារញ្ញប្រាថេត ការរៀបចំខ្លឹមសារឯកសារសង្ខេបគម្រោងសម្រាប់គណៈប្រតិភូ និងជំនួយស្មារតីសម្រាប់ថ្នាក់ដឹកនាំ ការបែងចែកតួនាទី និងភារកិច្ចក្រុមការងារទទួលបន្ទុករៀបចំ ក្រុមការងារទទួលបន្ទុកការងារសម្របសម្រួលជាមួយភាគីថៃ ការងារដែលនៅសេសសល់មិនទាន់សម្រេចរវាងភាគីប្រទេសទាំងពីរ និងការអញ្ជើញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមដំណើរទស្សនកិច្ចនេះផងដែរ។

លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានលើកឡើងបន្ថែម និងសង្កត់ធ្ងន់លើចំនុចសំខាន់ៗមួយ ចំនួននៃកិច្ចប្រជុំដែលរួមមាន៖ ការរៀបចំឯកសារ និងការរចនាប្លង់ពាក់ព័ន្ធដើម្បីចែកជូនគណៈប្រតិភូក្នុង ពេលបំពេញទស្សនកិច្ច ដើម្បីពិនិត្យមើលលើការរៀបចំសំណង់ទាំងមូល និងការរៀបចំជំនួយស្មារតី សម្រាប់ថ្នាក់ដឹកនាំពិនិត្យ។

លោកជំទាវក៏បានស្នើឱ្យបញ្ចូលបញ្ហាសេសសល់ និងមតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ នេះទៅក្នុងជំនួយស្មារតី ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យ ដើម្បីត្រៀមក្នុងករណីត្រូវលើកឡើង ជាមួយភាគីថៃ ឬដើម្បីយកទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធផងដែរ៕

អត្ថបទដែលជាប់ទាក់ទង