**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF ៖ សម្តេច ឃួន សុដារី អំពាវនាវឱ្យមានសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងនិរន្តរភាពសន្តិភាពសកល**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផៃ្ទ ២០រូប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

បទវិភាគ៖ការបណ្តាក់ទុននៅចិនគឺបណ្តាក់ទុនទៅលើការអភិវឌ្ឍនៅពេលអនាគត

ក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការសេដ្ឋកិច្ចជាតិចិនដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែសីហា អ្នកផងជាច្រើនបានកត់សម្គាល់ឃើញនូវពាក្យមួយមាត់នេះថា “សេដ្ឋកិច្ចបន្តបង្ហាញពីនិន្នាការស្តារឡើងវិញ” ។ ការវិនិច្ឆ័យនេះបានបន្ថែមជំនឿចិត្តរបស់មជ្ឈដ្ឋានខាងក្រៅចំពោះសេដ្ឋកិច្ចចិនថែមមួយកម្រិតទៀត ។
សូមបញ្ជាក់ថា យោងតាមទិន្នន័យស្ថិតិដែលប្រទេសចិនបានប្រកាសជាផ្លូវការបានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ២,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ក្នុងនោះ នៅត្រីមាសទីមួយបានកើនឡើង ៤,៨ ភាគរយ ឯនៅត្រីមាសទីពីរបានកើនឡើង ០,៤ ភាគរយ ជាពិសេស ក្នុងត្រីមាសទីពីរ ប្រទេសចិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន គឺបានមកដោយមិនងាយទេ ហើយបានលំនឹងស្ថានភាពទូទៅរបស់សេដ្ឋកិច្ចចិន ។

នៅខែកក្កដាឆ្នាំនេះ ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិប្រឈមនឹងភាពស្មុគស្មាញនិងតឹងរ៉ឹង ព្រមនិងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកបង្អង់ល្បឿន សេដ្ឋកិច្ចចិនបានបន្តបោះជំហានទៅមុខដោយភាពនឹងនរ គឺមិនងាយទេ ។
និយាយចំពោះសេដ្ឋកិច្ចចិន ឱកាសការងារនិងតម្លៃទំនិញគឺជាសូចនាករដ៏សំខាន់ ។

នៅខែកក្កដា អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទនៅទូទាំងប្រទេសចិនគឺ ៥,៤ ភាគរយ បានធ្លាក់ចុះ ០,១ ភាគរយបើប្រៀបធៀបនឹងខែមុន ។ ក្នុងពេលដំណាលគ្នា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅទូទាំងប្រទេសចិន(CPI)បានកើនឡើង ២,៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ បានទាបជាង ៣ ភាគរយ ដែលជាគោលដៅតាមការប៉ាន់ប្រមាណក្នុងពេញមួយឆ្នាំ ។ នៅខែកក្កដានេះ សេដ្ឋកិច្ចចិនបានបន្តស្តារឡើងវិញដោយបានបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួន ពោលគឺមានភាពធន់យ៉ាងខ្លាំង សក្តានុពលធំធេងនិងចន្លោះអភិវឌ្ឍទូលំទូលាយ សេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលដូចនេះ ក៏អាស្រ័យដោយគោលនយោបាយគ្រប់ប្រភេទលើវិស័យការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ព្រមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទទួលបានប្រសិទ្ធភាពជាបន្តបន្ទាប់ផងដែរ ។

លោក Sébastien Périmony អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវ Schiller របស់បារាំង និងជាអ្នកជំនាញខាងបញ្ហាអន្តរជាតិបានលើកឡើងថា ដោយសាររងឥទ្ធិពលពីកត្តាមួយចំនួន ដូចជាវិបត្តិអ៊ុយក្រែនជាដើម បានជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង ។ ប្រទេសមួយចំនួនមានអតិផរណាខ្ពស់និងកំណើនទាប ប្រការនេះបានបង្កជាផលប៉ះពាល់អវិជ្ជមានចំពោះអង្គភាពសេដ្ឋកិច្ចពិត ឱកាសការងារនិងការប្រើប្រាស់ជាដើមនៃបណ្តាប្រទេសនានានៅលើពិភពលោក ។ ក្នុងបរិបទបែបនេះ ស្ថិរភាពនៃសេដ្ឋកិច្ចចិន ព្រមនិងភាពប្រាកដប្រជាដែលចិនបាននាំមកដល់ពិភពលោក គឺមានតម្លៃពន់ពេក ។

ទាក់ទិននឹងរឿងនេះ សហគ្រាសទុនបរទេសដែលប្រកបអាជីវកម្មនៅប្រទេសចិនបានធ្លាប់ឆ្លងកាត់ដោយផ្ទាល់។ នាពេលថ្មីៗកន្លងទៅនេះ របាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិកនៅចិននិងសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិនបានបង្ហាញឱ្យឃើញថា សហគ្រាសទុនអាមេរិកលើសពី ៦០ ភាគរយនិងសហគ្រាសទុនអាល្លឺម៉ង់លើសពី ៧០ ភាគរយគ្រោងផែនការនឹងបន្ថែមការវិនិយោគនៅប្រទេសចិន ។ ពិព័រណ៍ផលិតផលប្រើប្រាស់ចិនអន្តរជាតិលើកទីពីរដែលធ្វើឡើងនៅខេត្តហៃណាន ប្រទេសចិននៅពេលមុននេះមិនជាយូរប៉ុន្មាន បានទាក់ទាញម៉ាកអន្តរជាតិជាង ១៦០០ ដែលមកពីប្រទេសនិងតំបន់ចំនួន ៦១ ដាក់បង្ហាញក្នុងពិព័រណ៌លើកនេះ ។

នាពេលបច្ចុប្បន្ននេះ នៅខាងក្រៅ នៅតែមានកត្តាមិនប្រាកដប្រជាជាច្រើនដដែល ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិនក៏មានមូលដ្ឋានមិនសូវរឹងមាំដែរ បើចង់រក្សាលំនឹងនៃសេដ្ឋកិច្ចជាទូទៅ នោះក៏ត្រូវធ្វើការខិតខំប្រឹងប្រែងជាបន្តទៀត ។ ប្រឈមនឹងភាពកាន់តែលំបាក ក៏កាន់តែត្រូវហ៊ានឆ្ពោះទៅមុខដោយអង់អាចក្លាហាន ។ បច្ចុប្បន្ននេះ និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែទេ ភាពធន់យ៉ាងខ្លាំងរបស់សេដ្ឋកិច្ចចិនមានលក្ខណៈពិសេសច្បាស់លាស់ ចិនមានឧបករណ៍ជាច្រើនអាចកែសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូច្នេះ សេដ្ឋកិច្ចចិនមានសង្ឃឹមបន្តកើនឡើងនិងរក្សាក្នុងក្របខណ្ឌដ៏សមរម្យ សេដ្ឋកិច្ចចិននឹងនាំមកនូវពន្លឺភ្លឺស្វាងដល់អនាគតសេដ្ឋកិច្ចជាសកលដែលមានភាពកាន់តែស្រអាប់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង