ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយស ជាតូបការ ជូនលោកឧកញ៉ា យិន ម៉ាន់
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វរះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយស ជាតូបការ (មេដាយស្ថាបនាជាតិខ្ពស់បំផុត) ជូនលោកឧកញ៉ា យិន ម៉ាន់ ។
សក្ខីកម្មនេះគឺពិតជាសក្ត័សមនឹងលោកឧកញ៉ាណាស់ដែលកន្លងបានលះបង់ធនធានជាច្រើនដើម្បីបុព្វហេតុមហាជន ក៌ដូចជាជួយអភិវឌ្ឍស្រុកបវេល ធ្វើអោយបវេលកែប្រែមុខមាត់ថ្មីរីកចំរើនយ៉ាងលឿនដែលមិននឹកស្មានដល់ដូចនាពេលបច្ខុប្បន្ន ៕