ឯកឧត្តម ជីវ សុងហាក់ និងឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំក្រុមការងារប្រជុំពិភាក្សា និងបែងចែកភារកិច្ចជា ៣ក្រុមតូចៗ ក្នុងការពិនិត្យ និងផ្ដល់យោបល់លើ ផ្នែកទោសប្បញ្ញត្តិ នៃសេចក្ដីព្រាងច្បាប់ស្តីពីជលផល ព្រៃឈើ និងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និង សេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារប្រជុំពិភាក្សា និងធ្វើការបែងចែកភារកិច្ចជា៣ក្រុមតូចៗ ក្នុងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ទាំង៣ ។
កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ៕