**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ**ចិន​បើក​ដំណើរការ​កប៉ាល់​វាយប្រហារ​តាម​ដងខ្លួន​ជំនាន់​ថ្មី

កម្ពុជាត្រៀមរៀបចំសន្និសីទជនមានពិការភាពអាស៊ីប៉ាស៊ីហ្វិកនៅខែមីនា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា កម្ពុជាបានទទួលរៀបចំសន្និសីទជនមានពិការភាពអាស៊ីប៉ាស៊ីហ្វិកលើកទី៥ បន្ទាប់ពីប្រទេសម៉ុងហ្គោលីមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែ មីនានៅឆ្នាំ២០២៣ខាងមុននេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម តូច ចាន់នី បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះនឹងពិភាក្សាទៅ លើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកស្តីពីជនពិការនិងរកយន្តការដោះ ស្រាយជនពិការឱ្យទទួលបានអត្ថប្រយោជន៍និងសិទ្ធិស្មើ ភាពគ្មានការរើសអើង។

ឯកឧត្តមបន្តថា តាមការរំពឹងទុក កិច្ចប្រជុំនេះ នឹងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ី ហ្វិក ចូលរួមប្រហែលជាង ៤០ប្រទេស ដែលមានមន្រ្តីមកពីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹង វិស័យពិការភាពចូលរួម ដើម្បីស្វែងរកដំណោះស្រាយ យន្តការ កិច្ចអន្តរាគមន៍នានាដែលជួយលើកកម្ពស់ វិស័យពិការភាព។

ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងស្ថិតក្នុងដំណើរការរៀបចំប្រទេសនីមួយៗជួបប្រជុំគ្នារៀបចំកម្មវិធី ជារួមទីមួយប្រទេសនិងប្រទេសបានផ្លាស់ប្តូរបទពិសោធគ្នា ថាតើជនពិការប្រទេសណាល្អប្រសើរណាមិនល្អប្រសើរការប្តូរបទពិសោធគ្នាដកស្រង់បទពិសោធហើយនឹងផ្តល់អនុសាសន៍គួរធ្វើយ៉ាងម៉េចប្រទេសអ្នកឯងធ្វើយ៉ាងម៉េចប្រទេសខ្ញុំធ្វើយ៉ាងម៉េចហើយយើងមានសេចក្ដីថ្លែងការណ៍រួមមួយចុងក្រោយថាតើជនពិការតាមបណ្ដាប្រទេសដែលជាសមាជិកទាំងអស់ហ្នឹងគួរតែត្រូវបានទទួលនិងការដោះស្រាយបន្ត ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍របស់ជនពិការ»។

ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ខ្ពស់ទៅដល់ជនមានពិការភាព ទាំងអស់ឱ្យមានសិទ្ធិពេញលេញនៅ ក្នុងសង្គម ដោយពង្រឹងកិច្ចគាំពារសង្គមដែលលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច ក្នុងគោលបំណង ពង្រឹងនូវបណ្តាញសុវត្ថិភាពសង្គម និងកិច្ចគាំពារសង្គមលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌៕ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង