រដ្ឋបាលខេត្តកំពត បន្តដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅក្នុងវេទិកាជួបប្រជាពលរដ្ឋក្នុងសាលាខេត្ត
ភ្នំពេញ៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត នៅរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ បន្តដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅវេទិកាជួបប្រជាពលរដ្ឋក្នុងសាលាខេត្តកំពត។
ក្នុងនោះក៏មានការអញ្ញើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត និងបណ្ដាមន្ទីរអង្គភាពពាពាក់ព័ន្ធ។
ឯកឧត្ដម បានកំពុងតែបន្តចូលរួមសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗគ្នា របស់ពលរដ្ឋ ក៏ដូចជាទទួលយកការសំណូមពរ មកធ្វើការដោះស្រាយរួមគ្នា ជូនពលរដ្ឋដែលមកពីបណ្ដាស្រុកក្រុង ក្នុងខេត្តជាច្រើនករណីទៀត៕