កម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាប!
ពោធិសាត់៖ កម្លាំងចម្រុះរួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងយោធា មន្ត្រីបរិស្ថាន មន្តី្រជលផលតាមបណ្តាសង្កាត់ បណ្តាផ្នែក និងមន្ត្រីខ័ណ្ឌដឹកនាំដោយលោកភុំ វិមុល នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់ ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តពោធិសាត់ បានចុះប្របតិបត្តិការបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងនោះចាប់ពីចំនុចភូមិសាស្រ្តព្រំប្រទល់ខេត្តបាត់ដំបង រហូតដល់ចំណុចព្រែកក្រក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ជាលទ្ធផលបង្រ្កាបបាន របាំងសាច់អួនក្រឡាញឹកចំនួន ៤៧០០ម៉ែត្រ/ក្បាលបរចំនួន ១៥ គ្រឿង/បង្គោលឈើចម្រុះចំនួន ៥០០ដើម និងចាក់លែងកូនត្រីចម្រុះចូល ទៅក្នុងទឹកទន្លេវិញផងដែរ៕