ស្លាប់ ១៥នាក់ និងរបួស ២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតួកគី
អ៊ីស្តង់ប៊ុល៖ មនុស្ស ១៥ នាក់បានស្លាប់ និង ២២ នាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ពាក់ព័ន្ធនឹងរថយន្តក្រុង និងរថយន្តសង្គ្រោះបន្ទាន់មួយនៅភាគអាគ្នេយ៍នៃប្រទេសទួរគី អភិបាលតំបន់មួយបានអោយដឹងកាលពីថ្ងៃសៅរ៍។
លោក Davut Gul អភិបាលខេត្ត Gaziantep បានអោយដឹងថា “សរុបទាំងអស់ ប្រជាពលរដ្ឋរបស់យើង ១៥ នាក់បានស្លាប់ និង ២២ នាក់បានរងរបួស …. នៅក្នុងឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងឡានក្រុង ក្រុមសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះបន្ទាន់ … រវាង Gaziantep និង Nizip” លោក Davut Gul អភិបាលខេត្ត Gaziantep ។