ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាង សេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាង សេចក្តីណែនាំស្តីពី ការរៀបចំរបាយការណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគាំទ្រដោយយូនីសេហ្វ។
សេចក្តីព្រាងសេចក្តីណែនាំនេះ គឺជាសេចក្តីព្រាងទី៣ ក្រោយពីត្រូវបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងកិច្ចប្រជុំពិភាក្សានានាជាបន្តបន្ទាប់មក សំដៅធ្វើការរៀបចំប្រព័ន្ធរបាយការណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របទៅតាមការវិវឌ្ឍនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន សរុបជាង២០រូប៕