អគ្គមេបញ្ជាការ ចេញសេចក្តីសម្រេចនិងស្នើសុំទៅក្រសួងការពារជាតិ លុបឈ្មោះនាយទាហានពីររូប ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ អនុសេនីយ៍ឯក ហ៊ត ប៊ូ ចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ និងបានធ្វើលិខិតមួយច្បាប់ទៀត គោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើលុបឈ្មោះ វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ។
ការចេញសេចក្តីសម្រេច និងលិខិតស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌយោធិនពីររូបនេះ បន្ទាប់ពីមានសំណើ របស់បញ្ជាការដ្ឋានអង្គរក្ស គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចំណារឯកភាព របស់សម្ដេចតេជោ ស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យបំពេញបែបបទបណ្តេញ ចេញជាបន្ទាន់ដោយសារពួកគេ ធ្វើឲ្យប៉ះពាល់ដល់វិន័យនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ធ្ងន់ធ្ងរ៕