នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួម កិច្ចប្រជុំប្រធានកុងស៊ុលអាស៊ាន នៅសឹង្ហបូរី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចេញទៅចូលរួមកិច្ចប្រជុំប្រធានកុងស៊ុលអាស៊ាន ( ហៅកាត់ DGICM ) លើកទី២៥ នៅប្រទេសសឹង្ហបូរី ។
កិច្ចប្រជុំនេះដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ -២៦ ខែសីហា ឆ្នាំ២០២២នេះ នៅប្រទេសសឹង្ហបូរី ដោយសឹង្ហបូរី ធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។