កីឡាករបាល់ទាត់អ៊ុយរូហ្គាយ De Arrascaeta កំពុងពិចារណាក្នុងការចាកចេញពីក្លឹប Flamengo
បាល់ទាត់ ៖ខ្សែរប្រយុទ្ធGiorgian de Arrascaeta អាចចាកចេញពី Flamengo បន្ទាប់ពី FIFA World Cup ឆ្នាំនេះ ភ្នាក់ងាររបស់ខ្សែបម្រើ Uruguayan បានបង្ហាញ។
កីឡារករ De Arrascaeta ត្រូវបានចុះកិច្ចសន្យាជាមួយក្លឹបប្រេស៊ីល Serie A រហូតដល់ខែធ្នូ ឆ្នាំ ២០២៦ ប៉ុន្តែត្រូវ បានគេយល់ថាបាន ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើននៅអាមេរិកខាងត្បូង និងអឺរ៉ុប។
ភ្នាក់ងារ Daniel Fonseca បានប្រាប់ស្ថានីយវិទ្យុ Sport៨៩០ របស់ Uruguay ថា “Giorgian ជាកីឡាករ ល្អមួយរូប នៅរបស់ Flamengo ប្រជាជនស្រឡាញ់គាត់ គាត់ជាជនបរទេសដ៏ល្អបំផុត នៅក្នុង ការ ប្រកួតជើង ឯកប្រេស៊ីល។ យើងនឹងឃើញបន្ទាប់ពីការប្រកួត World Cup ប្រសិនបើគាត់ស្នាក់នៅ ឬចាកចេញ” ។
យោងតាមគេហទំព័រទិន្នន័យបាល់ទាត់ TransferMarkt De Arrascaeta មានតម្លៃទីផ្សារ ១៨លានអឺរ៉ូ។
De Arrascaeta បានបង្ហាញខ្លួនចំនួន៣៨ដងសម្រាប់ក្រុម Uruguay ហើយបានបង្ហាញខ្លួនក្នុង ក្រុមដំបូង ចំនួន ១៥៥និងស៊ុតបញ្ចូលទីបាន ៤៥គ្រាប់សម្រាប់ Flamengo ចាប់តាំងពីការផ្ទេររបស់គាត់ពី Cruzeiro ឆ្នាំ ២០១៩។