សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ យ៉ន រិទ្ធី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយខុសច្បាប់ខុសច្បាប់ ១លើក នៅចំណុចបឹងទន្លេរសាប ស្រុកមោងឫស្សី ។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖ -សាច់មងចំនួន ១៧៥០ម៉ែត្រ -បង្កោលចំនួន ៧៥០ដើម -ក្បាលឡុកចាប់ត្រីចំនួន ០២គ្រឿង -លេងកូនត្រីវិញចំនួន ២០០គីឡូក្រាម ។
ករណីនេះ រាល់វត្ថុតាងដែលសមត្ថកិច្ចបង្ក្រាបបានកំពុងរៀបចំកាប់បំផ្លាញនិងដុតចោលនៅនឹងកន្លែង ចំណែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕