**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF ៖ សម្តេច ឃួន សុដារី អំពាវនាវឱ្យមានសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងនិរន្តរភាពសន្តិភាពសកល**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផៃ្ទ ២០រូប

បទវិភាគ៖ អ្នកនយោបាយកញ្ជើធ្លុះ

 

ហាងឆេងនយោបាយរបស់លោក សម រង្ស៊ី កាន់តែធ្លាក់ចុះដុនដាបខ្លាំងជាលំដាប់។ ពោល គឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងពីមួយខែទៅមួយខែ បើប្រៀបធៀបទៅនឹងលោក កឹម សុខា អ្នកនយោបាយឆ្អិនក្បាលស៊ីក្បាល និងជាបុប្ជារីកគ្រប់រដូវ។ រីកគ្រប់រដូវ ក៏ព្រោះតែលោក កឹម សុខា ចេះជ្រែសន្លឹកបៀតាំងពីគាត់នៅគណបក្សលោកតា សឺន សាន គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្រ្គោះជាតិ។

ដូចខ្ញុំធ្លាប់បានជំរាបជូនសាធារណជនជារឿយៗថា សត្រូវនយោបាយស្លាប់រស់របស់លោក សម រង្ស៊ី គឺលោក កឹម សុខា ដែលមិនមែនជាសម្តេច ហ៊ុន សែន ។ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា តែងដណ្តើមគ្នាដេកកណ្តាលតែរៀងៗខ្លួន។ ក្នុងគ្រាបច្ចុប្បន្ន លោក សម រង្ស៊ី កំពុងចាញ់ប្រៀបនយោបាយ និងមុខមាត់លោក កឹម សុខា ដូចមេឃនឹងដី។ គ្រាន់តែជិតមួយខែក្នុងខែសីហានេះ លោក កឹម សុខា មានហាងឆេងបានជួបសន្ទនាជាមួយអ្នកមុខអ្នកការបរទេសមួយចំនួនដូចជាលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក Kano Takehiro ឧបការីក្រសួងការបរទេសជប៉ុន លោកស្រី Kjersti Rodsmoen ឯកអគ្គរាជទូតប្រទេសន័រវេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃឡង់ ព្រមទាំងលោក Josep Borrell Fontelles អនុប្រធានសហភាពអឺរ៉ុប ស្របពេលលោក សម រង្ស៊ី អត់ការងារធ្វើ ប្រឹងដើរពពាយនាយលក់ខ្យល់នយោបាយបោកលុយអ្នកធ្លាប់គាំទ្រនៅប្រទេសបារាំង និងអូស្ត្រាលី ទាំងទឹកមាត់សាបរលាប។ ដោយសារតែជីវិតនយោបាយកាន់តែអាប់ឱននេះហើយ ទើបលោក សម រង្ស៊ី រសាត់អណ្តែតរហូតក្លាយជាអ្នកថតស្ពត (Spot) វីដេអូខ្លីៗនៅទីក្រុង Lowell នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិក ដើម្បីផ្សាយពាណិជ្ជកម្មនយោបាយ។ ទូកនយោបាយរបស់លោក សម រង្ស៊ី ទំនងសូម្បីតែភរិយារបស់គាត់ក៏លែងចង់ជិះជាមួយដែរ។

ប្រសិនបើយើងពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ យើងនឹងឃើញថា មកទល់នឹងបច្ចុប្បន្ននេះបរទេសខ្លះហាក់ដូចជាយកចិត្តទុកដាក់ចំពោះអ្នកនយោបាយពាលសុីពាល គឺលោក កឹម សុខា សម្រាប់ដំណើរការកាត់ក្តីករណីបណ្តឹងក្បត់ជាតិ ជាជាងរំលេចឈ្មោះលោក សម រង្ស៊ី ។ ចំណែកលោក សម រង្ស៊ី កំពុងទទួលអារម្មណ៍កណ្តោចកណ្តែង និងឯកា។ ស្ថិតក្នុងស្ថានភាពបែបនេះលោក សម រង្ស៊ី ព្យាយាមចំអើតផង លោតផង និងស្រែកជំទាលជេរប្រមាថសម្តេចហ៊ុន សែន ទាំងក្តៅក្រហាយ និងស្លឈាមពីក្រៅប្រទេស ដើម្បីទាញចំណាប់អារម្មណ៍អ្នកធ្លាប់គាំទ្រក្នុងប្រទេស និងក្នុងគោលបំណងអោយសម្តេច ហ៊ុន សែន លេងល្បែងអាយ៉ៃឆ្លើយឆ្លង។ ភាពស្ងៀមស្ងាត់របស់សម្តេច មិនមែនមានន័យថា ខ្លាច ឬកំសាកដូចលោក សម រង្ស៊ី កំពុងដុតរោលឡើយ។ ប៉ុន្តែ ខ្ញុំយល់ថា សម្តេចខ្ពើមជ្រលក់ ព្រោះនាំថោកមាត់។

សរុបសេចក្តីមក អ្នកធ្លាប់គាំទ្រនយោបាយប្រឆាំងជ្រុលនិយម ដែលសម្លឹងចង់បានលាភសក្ការៈពីលោក កឹម សុខា អាចនឹងបន្តបោះបង់លោក សម រង្ស៊ី អោយរសាត់អណ្តែតតាមក្បូននយោបាយឯបរទេសលុះមរណា។ ដោយហេតុថា អ្នកធ្វើដំណើរនឹងមិនប្រថុយគ្រោះថ្នាក់ជិះទូកធ្លាយបាតជាមួយអ្នកនយោបាយកញ្ជើធ្លុះដូចលោក សម រង្ស៊ី ឡើយ៕

* រូបភាពលោក សម រង្ស៊ី អុំទូក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ចុងសប្តាហ៍មុន

ដោយស្ទីវិន សាន់ ,អគ្គនាយករងHNA

អត្ថបទដែលជាប់ទាក់ទង