រដ្ឋបាលខេត្តព្រះសីហនុ ឲ្យពលរដ្ឋកំពុងតំាងទីលំនៅខុសច្បាប់ នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ចាកចេញដោយស្ម័គ្រចិត្ត មុនពេលសមត្ថកិច្ចចុះអនុវត្តវិធានការច្បាប់នាពេលខាងមុខ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតំាងទីលំនៅដោយខុសច្បាប់ នៅលើទីតាំងដីដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខ ព.ន ០០៨០៤០ (CI.1321) ទំហំ ៩៧ហិកតា ៦៤អា និងលេខ ព.ន ០០៨០៤៣ (CI.1324) ទំហំ ៩៧ហិកតា ៦៤អា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សូមបងប្អូនដកខ្លួន ដោយធ្វើការចាកចេញពីទីតាំងខាងលើដោយស្ម័គ្រចិត្ត មុនពេលសមត្ថកិច្ចចុះអនុវត្តវិធានការច្បាប់ នាពេលខាងមុខនេះ ។