ឯកឧត្ដម ឃួង ស្រេង ទទួលជួបសម្ដែងការគួរសម ជាមួយនាយកប្រចាំប្រទេស នៃទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានទទួលជួបសម្ដែងការគួរសមជាមួយលោក រ៉ូ យ៊ុនជុន (RHO Hyun Jun) នាយកប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA ) ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាការងារ លើការលើកស្ទួយ វិស័យសុខាភិបាល និងវិស័យអប់រំ ក្នុងភូមិសាស្រ្តមួយចំនួន នៃរាជធានីភ្នំពេញ។