**ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៥**ទេសរដ្ឋមន្រ្តី អៀង មូលី ធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍស្តីពី  មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា លើកទី១ ឆ្នាំ២០២៥**ប្រតិភូព្រឹទ្ធសភា កោតសរសើរ និងលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាចិត្តបន្តខិតខំអនុវត្តការងារតាមតួនាទីភារកិច្ច និងសមត្ថកិច្ចក្រសួងមហាផ្ទៃ**អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តត្រាត ពិភាក្សាជម្រុញបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១)-ឆាំរ៉ាក**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាចគឺ “ល្អណាស់”**គណៈមេធាវី ចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលសេចក្តីសម្រេចស្តីពីនីតិវិធីនៃការទទួលពិនិត្យ និងសម្រេចលើពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកថ្មគោល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**កម្រិតសីតុណ្ហភាពខ្ពស់ ដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងឆ្នាំ២០២៤ បានជួយពន្លឿនការរលាយផ្ទាំងទឹក និងការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ**សមត្ថកិច្ចខេត្តបាត់ដំបង បន្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុកជាប់ព្រំដែន**ប្រមុខការទូតកម្ពុជា និងតូហ្គោ ផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សខេត្តហ៊ឺណាន**ក្រសួងសាធារណការ និងទីភ្នាក់ងារ JICA រៀបចំសិក្ខាសាលាស្តីពី «កិច្ចសហការអន្តរវិស័យលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធ**ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញនៅតំបន់ ភាគខាងត្បូងប្រទេសអេស្ប៉ាញ**អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅស្រុកមោងឫស្សី**តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងករណីប្រទេសចិនធ្វើសមយុទ្ធជាញឹកញាប់នៅជុំវិញកោះ**ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន កោតសរសើរ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់**ក្រសួងសុខាភិបាលអាមេរិក កំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ**ក្រុមសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យសភាបញ្ឈប់វិសោធកម្មច្បាប់យោធាដ៏ចម្រូងចម្រាស

ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ ចុះអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះក្រុមការងារចម្រុះរដ្ឋបាលខេត្ត ព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមជម្រាបជូនថា ចំពោះការចុះណែនាំអប់រំប្រជាពលរដ្ឋនៅពេលនេះ គឺពួកគាត់មានការយល់ដឹង ដោយបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំងដោយគ្មានការតវ៉ា។ ជាមួយគ្នានេះ ពួកគាត់ក៏បានសូមទោសដល់រដ្ឋបាលខេត្តព្រះសីហនុ និងម្ចាស់ទីតាំង ចំពោះការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីនេះ ដោយសារចាញ់បោកក្រុមមេខ្យល់។ តាមរយៈចម្លើយសារភាពរបស់ប្រជាពលរដ្ឋទាំងនោះ បានឱ្យដឹងថា ពួកគាត់បានចូលកាន់កាប់ដីនេះទើបតែពេលថ្មីៗនេះទេ ហើយការចូលមកនេះដោយសារមានមេខ្យល់ប្រាប់គាត់ឱ្យចូលមករស់នៅទីតាំងដីនេះ ដោយអ្នកខ្លះត្រូវបង់ជាប្រាក់ប្រមាណ២០០ ទៅ៣០០ដុល្លារក្នុងដី០១ឡូត៌ទំហំ ១០ម គុណនឹង៤០ម ខណៈអ្នកខ្លះទៀតមិនតម្រូវឱ្យបង់ប្រាក់នោះទេ តែត្រូវមកសង់ខ្ទមចាំដីរៀងៗខ្លួន និងត្រូវមកចូលរួមតវ៉ាជាមួយសមត្ថកិច្ចតាមការដាក់ផែនការរបស់ក្រុមមេខ្យល់ ករណីមិនមកចូលរួមប្រឆាំងតវ៉ាទេនោះ មេខ្យល់នឹងដកហូតយកដីវិញ។

ប៉ុន្តែក្រោយមក បន្ទាប់ពីទទួលបានការណែនាំអប់រំពីរដ្ឋបាលខេត្តព្រះសីហនុរួចមក ពួកគាត់ចាប់ផ្តើមភ្ញាក់ខ្លួនថា បានចាញ់បោកមេខ្យល់ ហើយសុំរដ្ឋបាលខេត្ត ជាពិសេសឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដើម្បីសុំផ្តល់ក្តីអនុគ្រោះដល់ពួកគាត់ ដោយពួកគាត់នឹងចាកចេញពីទីតាំងនេះដោយគ្មានការតវ៉ាឡើយ។

គួរបញ្ជាក់ថា សំណង់មិនរៀបរយទាំងនេះ គឺភាគច្រើនចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២ និងមានការកើនឡើងក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក។ ហើយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២កន្លងមកក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះអប់រំឱ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវដកខ្លួន និងចាកចេញពីទីតាំងខាងលើដោយស្ម័គ្រចិត្ត ហើយសូមកុំចាញ់បោកការអូសទាញពីក្រុមមេខ្យល់ ឱ្យចូលរួមប្រព្រឹត្តអំពើខុសច្បាប់។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ដោយមិនលើកលែងចំពោះជនណាដែលនៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យសម្រាប់សង្គមជាតិឡើយ៕

អត្ថបទដែលជាប់ទាក់ទង