ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៥ សីហា រកឃើញយានយន្តល្មើសចំនួន ៣៧៥គ្រឿង
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៨៦៤គ្រឿង ម៉ូតូចំនួន ២.៤៧៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៧៥គ្រឿង មានម៉ូតូចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល២៥ថ្ងៃ(ថ្ងៃទី១-២៥ ខែសីហា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៧២.៤៨៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨.៤២៤គ្រឿង ម៉ូតូមានចំនួន ៧.២៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៥ថ្ងៃនៃខែសីហានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕