**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព

នគរបាលស្រុកអង្គស្នួលចាប់វ៉ៃខ្នោះ ជនសង្ស័យ៣នាក់ ករណីលួច



ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី ស្ថិតក្នុងភូមិត្រពាំងអណ្ដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ិន រតនៈ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងអណ្ដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ០៣នាក់ ទី១-ឈ្មោះ ពុធ សុខខី ហៅខី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ, ទី២-ឈ្មោះ សេត វិសារ ហៅសារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង៣-ឈ្មោះ ចក់ ហ៊ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ កាបូបដៃសម្រាប់ដាក់ប្រាក់ចំនួនមួយ ពណ៌ខ្មៅ ។ វត្ថុតាងបាត់បង់ ៖ ប្រាក់ដុលា្លរចំនួន១២៥០ដុល្លារអាមេរិក (មួយពាន់ពីររយហាសិប) ប្រាក់រៀលចំនួន ៦០០.០០០រៀល (ហុកសិបម៉ឺនរៀល) និងទូរស័ព្ទចំនួន៣គ្រឿង ក្នុងនោះម៉ាក OPPO ចំនួន២គ្រឿង ពណ៌ក្រហម០១ ពណ៌ខៀវមួយ និងម៉ាក Iphone7 ពណ៌ទឹកប្រាក់ចំនួន១គ្រឿង។

ប្រភពដដែលបន្តថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងលើ បានចេញល្បាតក្នុងភូមិសាស្ដ្រ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ។ លុះមកដល់ចំណុចភូមិភ្នំដីជាប់ព្រំប្រទល់ជាមួយភូមិត្រពាំងអណ្ដូង ឃុំសំរោងលើ ក៏បានជួបជាមួយជនសង្ស័យ ឈ្មោះ ចក់ ហ៊ា ដោយមានការសង្ស័យក៏ហៅសាកសួរនាំ ទើបជនសង្ស័យបានសារភាពថា នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០យប់ ខ្លួននិងបក្ខពួកឈ្មោះ សេត វិសារ និងឈ្មោះ ពុធ សុខខី បានធ្វើសកម្មភាពចូលលួចយកកាបូបដាក់លុយ និងទូរស័ព្ទចំនួន៣គ្រឿង របស់ជនរងគ្រោះនៅភូមិត្រពាំង អណ្ដូង ឃុំសំរោងលើ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមប៉ុស្ដិ៍នគរបាល ក៏បានរាយការណ៍ទៅផ្នែកជំនាញ ដើម្បីសុំការសហការ ។ ក្រោយមកប៉ុស្ដិ៍សំរោងលើ ផ្នែកនគរបាលយុត្តិធម៌ស្រុកអង្គស្នួល បានសហការជា មួយប៉ុស្ដិ៍នគរបាលឪឡោក ខណ្ឌកំបូល ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សេត វិសារ ឈ្មោះ ពុធ សខខី នៅភូមិអង្គស្លែង សង្កាត់ឪឡោក បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យទាំងបីនាក់ ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួនាំបន្តតាមនីតិវិធីច្បាប់។

ក្រោយមកជនសង្ស័យទាំង៣នាក់បានសារភាពថា បក្ខពួកខ្លួនទាំង៣នាក់ពិតជាបានចូលលួចយកកាបូបដាក់លុយ និងទូរស័ព្ទដៃចំនួនបីគ្រឿងជារបស់ជនរងគ្រោះមែន ហើយនៅក្នុងកាបូបនោះមានប្រាក់ដុល្លាចំនួន១២៥០ដុល្លារ ប្រាក់រៀលចំនួន៦០០.០០០រៀល ហើយចំពោះប្រាក់ទាំងអស់នោះបានចែកគ្នាយកទៅចាយវាយរៀងៗខ្លួនអស់ហើយ។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង