បង្រ្កាបសង្វៀនជល់មាន់មួយកន្លែង នៅស្រុកបាកាន អ្នកញៀនរត់បាត់ស្រម៉ោល!
ពោធិសាត់៖ ទីតាំងសៃង្វៀនប្រជល់មាន់មួយកន្លែងស្ថិតនៅចំនុចទួលតាពូង ភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ ត្រូវបានកម្លាំងប៉ុសិ័តនគរបាលរដ្ឋបាលអូរតាប៉ោងចុះឆ្មក់បង្រាបកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបបានតែសៃង្វៀនប្រជល់មាន់ ១ កន្លែង និង ម៉ូតូចំនួន ១៧ គ្រឿង ព្រមទាំង សំភារះផ្សេងៗមួយចំនួន ចំណែកអ្នកញៀនល្បែងមួយនេះបានរត់បាត់បាតជើងសព្រាតបាត់ស្រម៉ោលអស់បន្សល់ទុកតែស្បែកជើង និង ម៉ូតូនៅកន្លែងកើតហេតុ។
គួរកត់សំគាល់ថា មួយរយះពេលចុងក្រោយនេះគេសង្កេតឃើញថា ក្រុមអ្នកញៀនល្បែងប្រជល់មាន់តែងតែលបលួចបើកទីតាំងប្រជល់មាន់នៅតាមទីតាំងតាមព្រៃរបោះនានានៃភូមិសាស្ត្រតាមបណ្តាមូលដ្ឋានតាមបណ្តាស្រុកមួយចំនួនគួរអោយកត់សំគាល់បើទោះបីជាកម្លាំងសមត្ថកិច្ចខិតខំចុះបង្រ្កាបយ៉ាងណាក្តីក៍ល្បែងប្រជល់មាន់ រឺ ល្បែងអាប៉ោងមួយនេះនៅតែបន្តលួចកើតមាននៅតាមមូលដ្ឋានរប៉េះរប៉ោះដដែល ហើយបើសមត្ថកិច្ចចុះបង្ក្រាបនៅក្នុងភូមិសាស្ត្រក្នុងស្រុកនេះ អ្នកញៀនល្បែងរត់ទៅលេងនៅក្នុងស្រុកនោះវិញ ធ្វើអោយសមត្ថកិច្ចវិលមុខតែម្តង។
មជ្ឈដ្ឋាននានា សំណូមពរអោយសមត្ថកិច្ចនៅតាមមូលដ្ឋានបន្តចុះឆ្មក់បង្រ្កាបអោយបានព្រមៗគ្នាដូចជាភ្លៀងរំលឹមដើម្បីអោយបទល្មើសនេះមានការថមថយ ហើយក៍ដើម្បីអោយមូលដ្ឋានភូមិឃុំមានសុវត្ថិភាពផងដែរ៕