នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញដល់កម្ពុជា បន្ទាប់ពីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសឹង្ហបុរី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រតិភូអញ្ជើញវិលត្រលប់មក ពីប្រទេសសង្ហិបូរីនាវេលាម៉ោង ៩ព្រឹក នៅកាអាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រោយពីបានដឹកនាំក្រុមការងារដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៥ ( DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ -២៦ ខែសីហា ឆ្នាំ២០២២ នៅប្រទេសសឹង្ហបុរី ។