Julian Assange ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីបញ្ឈប់ការធ្វើបត្យាប័នអាមេរិក
(បរទេស )៖ ក្រុមអ្នកច្បាប់របស់ Julian Assange បានដាក់បណ្តឹងឧទ្ធរណ៍កាលពីថ្ងៃសុក្រ ដើម្បីបញ្ឈប់ការធ្វើបត្យាប័នរបស់សហស្ថាបនិក WikiLeaks ទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលគាត់ប្រឈមមុខនឹងការចោទប្រកាន់ពីបទចារកម្មដែលមានការកាត់ទោសជាប់ពន្ធនាគាររហូតដល់ ១៧៥ ឆ្នាំ។
យោងតាមគេហទំព័រ WikiLeaks មេធាវីរបស់លោក Assange បានដាក់ “មូលដ្ឋានល្អឥតខ្ចោះនៃបណ្តឹងឧទ្ធរណ៍” នៅចំពោះមុខតុលាការយុត្តិធម៌ជាន់ខ្ពស់របស់ចក្រភពអង់គ្លេសប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស Priti Patel។
បណ្តឹងឧទ្ធរណ៍លើកហេតុផលថា “Julian Assange កំពុងត្រូវបានកាត់ទោស និងដាក់ទណ្ឌកម្មចំពោះគំនិតនយោបាយរបស់គាត់” ខណៈពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក “បកស្រាយការពិតស្នូល” នៃករណីនេះទៅកាន់តុលាការចក្រភពអង់គ្លេស។