ការកើនឡើងតម្លៃឧស្ម័នអាចជំរុញឱ្យក្រុមហ៊ុនថាមពលប៉ូឡូញធ្លាក់ចូលទៅក្នុងការក្ស័យធន
(បរទេស )៖ ការកើនឡើងតម្លៃឧស្ម័នធម្មជាតិអាចជំរុញក្រុមហ៊ុនថាមពលតូចៗនៅក្នុងប្រទេសប៉ូឡូញឱ្យក្ស័យធន នេះបើយោងតាមលោក Petr Wozniak អតីតប្រធានក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋ PGNIG របស់ប្រទេសនេះ។
លោក Wozniak បាននិយាយថា បញ្ហាកើតឡើងដោយសារក្រុមហ៊ុនថាមពលទិញឧស្ម័ននៅលើទីផ្សារអឺរ៉ុប ដែលតម្លៃបានកើនឡើងជាច្រើនខែ។
មុននេះ វាត្រូវបានគេរាយការណ៍ថា PGNiG កំពុងបញ្ចេញប្រាក់កម្ចីយ៉ាងសកម្មដើម្បីទិញនៅលើទីផ្សារបន្ទាប់ពីបដិសេធមិនបង់ប្រាក់រូប្លសម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី។