**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព

ឯកឧត្តម សុន ពិសិដ្ឋ អញ្ជើញចូលរួម ពិធីចុះហត្ថលេខាលើ នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពី«កិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់» រវាងកម្ពុជា និងថៃ

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងនាមគណៈប្រតិភូតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចូលរួមជួបប្រជុំទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្តីពីការចុះហត្ថលេខាលើ នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពី ”កិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់ “ នៅសណ្ឋាគារ Sukosol ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ រយ:ពេល២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២។

សមាសភាពនៃគណ:ប្រតិភូព្រះរាជាណាចក្រកម្ពុជាមាន ថ្នាក់ដឹកនាំពី អន្តរក្រសួង-ស្ថាប័ន ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ អង្គការដៃគូពាក់ព័ន្ធ មានប្រធានបេសកកម្ម និងសហការីរបស់អង្គការ IOM ប្រចាំកម្ពុជា និងថៃ, អង្គការ IJM ប្រចាំកម្ពុជា និងថៃ, អង្គការ ASEAN-ACT ប្រចាំកម្ពុជា និងថៃ ចូលរួមកិច្ចប្រជុំជាមួយជាប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលថៃ សមាសភាពនៃរាជរដ្ឋាភិបាលប្រទេសថៃ មានលោកជំទាវ Rarung Worawat អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងសន្តិសុខមនុស្ស លោក Pravit Roykeaw តំណាងអគ្គរដ្ឋអាជ្ញា ប្រធានគណៈប្រតិភូតំណាងពីក្រសួងការងារ និងកិច្ចការសង្គម តំណាងស្ថាប័នកិច្ចការអ្នកច្បាប់ ក្រុមការងារបច្ចេកទេសពាក់ព័ន្ធការអនុវត្តច្បាប់ ។

ឆ្លងតាមការពិនិត្យ និងពិភាក្សាដែលបានធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជនរងគ្រោះ រហូតទទួលបានការយល់ព្រម និងឯកភាពគ្នា ជាលទ្ធផលរួមដូចខាងក្រោម៖

១. ការពិនិត្យ និងពិភាក្សាសម្រេចលេី នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់

២.ការចុះហត្ថលេខាទ្វេភាគីលេីនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់ និង៣.ការរៀបចំផែនការសកម្មភាពការងារកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់សម្រាប់ឆ្នាំ២០២២-២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង