កម្លាំងនគរបាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចមេទឹកស្មោញ មេទឹកផ្ដៅ ក្នុងស្រុក ជលគិរី
ភ្នំពេញ៖ លោកវរសេនីយ៍ត្រី សូត្រ សុផេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ នៃអធិការដ្ឋាននគរបាលស្រុកជលគិរី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងប្រជាការពារ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចមេទឹកស្មោញ មេទឹកផ្ដៅ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ កម្លាំងសរុបចំនួន០៥នាក់ មធ្យោបាយបាឡាស្មាច់ ចំនួន០២គ្រឿង អាវុធមួយដើម ។
ក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ធផល កម្លាំងបានរុះរើរបាំងសាច់អួនបានប្រវែង៣៥០ម៉ែត្រ,លបលូសាច់អួន ចំនួន១៣លប, បង្គោល ចំនួន២១០ ដើម, លែងកូនត្រីចម្រុះចូលទៅក្នុងទន្លេវិញចំនួន៦០គីឡូក្រាម ។ សម្ភារ: ឧបករណ៍ ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង៕