**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល

អភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២១-២០២២

ព្រសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២២ បានអញ្ជើញបិទការប្រកួតកីឡាសិស្សបឋម សិក្សា និងមធ្យមសិក្សាជ្រើសរើសជើង ឯកថ្នាក់ខេត្តប្រចាំ ឆ្នាំ២០២១-២០២២ នៅសាលាអនុវិទ្យាល័សសម្តេចឪ ស្ថិត នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកស្រី អ៊ុច សុភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាព ប្រកួតកីឡាជ្រើសរើសជើងសិស្សបឋមសិក្សា និងមធ្យមសិក្សាប្រចាំឆ្នាំសិក្សា២០២១ -២០២២ ជាសក្ខីភាពលើកស្ទួយវិស័យអប់រំកាយ និងកីឡានៅខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃកន្លងមក យើងរកឃើញក្រុមកីឡាដែលទទួលបានជ័យលាភីលើ៖

-វិញ្ញាសាបាល់ទះកុមារ៉ា ចំណាត់ថ្នាក់លេខ១ បានទៅសាលាបឋមសិក្សាកំពង់សីលា ស្រុកកំពង់សីលា លេខ២ បានទៅសាលាបឋមសិក្សា ហ៊ុន សែន បិតត្រាំងមិត្តភាពជាំងស៊ូ ស្រុកព្រៃនប់

-វិញ្ញាសារបាល់ទាត់ លេខ១ បានទៅសាលាបឋមសិក្សា ហ៊ុន សែនកំពង់ សីលា ស្រុកកំពង់សីលា លេខ២ បានសាលាបិតត្រាំងមិត្តភាពជាំងស៊ូ ស្រុកព្រៃនប់ និងលេខ៣ បានទៅសាលា បឋមសិក្សាទំនប់រលកថ្មី ស្រុកស្ទឹងហាវ។

-វិញ្ញាសាមធ្យមសិក្សាផ្នែកបាល់ទាត់បុរស លេខ១ វិទ្យាល័យជីវិតក្រុងព្រះសីហនុ លេខ២ វិទ្យាល័យ ហ៊ុន សែន កំពង់សិលា ស្រុកកំពង់សីលា លេខ៣ វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ស្រុកព្រៃនប់។

-វិញ្ញាសាបាល់ទះផ្នែកបុរស លេខ១ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្រុកព្រៃនប់ លេខ២ វិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ លេខ៣ វិទ្យាល័យហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ។ ក្រៅពីនោះក៏មានវិញ្ញាសាអត្តពលកម្មដូចជា រត់ល្បឿន លោតកម្ពស់ លោត ចម្ងាយ ចោលដំដែកផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលព្រះសីហនុ មានប្រសាសន៍សំណេះ សំណាលជាមួយកីឡាករ កីឡាការិនីក្នុងឱកាសបិទការប្រកួតកីឡាសិស្សបឋម សិក្សា និងមធ្យមសិក្សាប្រចាំឆ្នាំ២០២១ -២០២២ តាងនាមឱ្យរដ្ឋបាលខេត្ត សូមថ្លែងការកោតសរសើរចំពោះមន្ត្រីអប់រំក្រុង ស្រុក និងប្រតិភូដឹកនាំកីឡាបានខិតខំបង្វឹក និងរៀបចំក្រុមកីឡា ចូលរួមប្រកួតបង្កលក្ខណៈ និងបង្កើតព្រឹត្តការណ៍ទៅដោយរលូនដោយទទួលខុស ត្រូវ។ ព្រឹត្តការណ៍ប្រកួតរយ:ពេល ២ថ្ងៃ គី២៦-២៧ ខែសីហា ឆ្នាំ២០២២ ប្រកបដោយស្មារីទទួលខុសត្រូវ និងទទួលយកលទ្ធផលចាញ់-ឈ្នះជាសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ ជោគជ័យនាពេលនេះ គឺកើតចេញពីការផ្តល់នូវកិច្ចសហការល្អធ្វើឱ្យដំណើការប្រកួតឆ្នាំនេះកាន់តែសុក្រឹត និងទទួលបាននូវលទ្ធផលវិជ្ជមាន។ វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែផ្តល់នូវកាយ សម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគ យល់គ្នាដោយប្រកាន់ភ្ចាប់នូវភាពយុត្តិធម៌ សុចរិតធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ ឆ្លើយតបបរិបទរីកចម្រើនរបស់សង្គមជាតិ។ យើងត្រូវបង្កើនសកម្មភាពឱ្យបានខ្លាំងក្លាថែម ទៀត និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជនទាំងផ្នែកបរិមាណ និងគុណភាព។

ការលេងកីឡាគឺនាំមកនូវសុខភាព ជាធនធានចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិទៅអនាគត ស្របពេលដែលប្រទេសជាតិកំពុងមាន ការអភិវឌ្ឍរីកចម្រើនក្រោមការដឹកនាំរបស់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យក ចិត្តទុកដាក់វិស័យអប់រំកាយ និងកីឡា ជាផ្នែកមួយរបស់វិស័យអប់រំក្នុងការលើកកម្ពស់សុខមាលភាពរាងកាយ បញ្ញាស្មារតី មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឧត្តមភាពជាតិ តាមរយៈការប្រកួតកីឡាគ្រប់ប្រភេទ លើកស្ទួយវិស័យកីឡានៅកម្ពុជា ឆ្លើយ តបគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ស៊ីហ្ហេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានរួមអបអរសាទរក្រុមកីឡាករទទួលបានចំណាត់ថ្នាក់ ជ័យលាភីលេខ១ ដល់លេខ៣ នៃការប្រកួតកីឡាសិស្សបឋម សិក្សា និងមធ្យមសិក្សាជើងឯក ទូទាំងខេត្តឆ្នាំសិក្សា ២០២១-២០២២ ដូច្នេះត្រូវខិតខំហ្វិកហាត់បច្ចេកទេស បទបញ្ជា ក្រមសីលធម៌ និងកត្តារួមផ្សំ ដើម្បីបង្កើនសមត្ថភាពសម្រាប់ចូលរួមប្រកួតកីឡាថ្នាក់ជាតិ។ ចំពោះកីឡាកមិនបាន ទទួលចំណាត់ថ្នាក់ឆ្នាំនេះ ត្រូវព្យាយាមហ្វឹកហាត់ចូលរួមប្រកួតនៅឆ្នាំក្រោយៗទៀត។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់យុវជនត្រូវចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងគ្រប់គ្នា ដើម្បីបង្កាកុំឱ្យឆ្លងជំងឺកូវីដ -១៩ ព្រោះជំងឺនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ដោយសារតែកម្ពុជាបានចាក់ស្រោចវ៉ាក់សាំង ដើម្បីបង្កើនភាពសាំដល់ប្រជាពលរដ្ឋចាប់ ពីកុមារអាយុ៣ឆ្នាំឡើង មិនតែប៉ុណ្ណោះការលេងកីឡាធ្វើឱ្យយុវជនយើងគ្រប់រូបចៀសផុតពី ការទំនេរធ្វើសកម្មភាពផ្តេសផ្ដាសបង្កជាក្រុមបងតូច-បងធំ ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង ប្រព្រឹត្តអំពើឧបាយមុខផ្សេងៗនិងប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ បង្កឱ្យមានអស្ថិរភាព ក្នុងសង្គមជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង