អាមេរិកបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
តៃវ៉ាន់៖កងទ័ពជើងទឹកបានអោយដឹងថា សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំងពីរគ្រឿងរបស់ខ្លួនទៅកាន់ច្រកសមុទ្រតៃវ៉ាន់ក្នុងបេសកកម្មបែបនេះជាលើកដំបូងចាប់តាំងពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ។
នាវា USS Chancellorsville និង USS Antietam ដែលជានាវាចម្បាំងកាំជ្រួចដឹកនាំថ្នាក់ Ticonderoga កំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងនាវាទី ៧ របស់សហរដ្ឋអាមេរិក។
យោងតាមកងនាវាទី ៧ របស់សហរដ្ឋអាមេរិក ការឆ្លងកាត់នាវាចម្បាំងគឺជា “ទម្លាប់” និង “បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ។