ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី ២៨សីហា រកឃើញយានយន្តល្មើស ២២៦គ្រឿង
ភ្នំពេញ ៖ យោងតាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក នៅ ថ្ងៃ ទី ២៨ ខែសីហា ឆ្នាំ ២០២២ ឲ្យ ដឹង ថា ចំនួន គោលដៅ សរុប ១៤០ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ១.២៤៨ គ្រឿង ម៉ូតូ ចំនួន ១.០៨២ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២២៦ គ្រឿង មាន ម៉ូតូ ចំនួន ១៧៨ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
ដោយឡែក ក្នុង រយៈពេល ២៨ ថ្ងៃ ( ថ្ងៃ ទី ០១-២៨ ខែសីហា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៧៨.៨៤៩ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៧.១៩៤ គ្រឿង ម៉ូតូ មាន ចំនួន ៧.៨៩៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ២៨ ថ្ងៃ នៃ ខែសីហា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕