មេបញ្ជាការកងទ័ពជើងទឹក អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញនាំផ្លូវជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាល យុទ្ធវិធីជើងទឹកជំនាន់ទី៣ ដលនាយនាវី និងពលនាវីចំណុះ
ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញនាំផ្លូវជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាល យុទ្ធវិធីជើងទឹកជំនាន់ទី៣ ឆ្នាំ២០២២ ដលនាយនាវី និងពលនាវីចំណុះកងទ័ពជើងដើម្បីបង្កើនសមត្ថភាពជំនាញ ដែលពិធីនេះប្រារព្ធធ្វើនៅភូមិអុង ឃុំអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។