កិច្ចព្រមព្រៀងថ្មីរបស់មន្ទីរបញ្ចកោណ៖ អាវុធជាច្រើនទៀតដែលនឹងត្រូវផលិតសម្រាប់អ៊ុយក្រែននៅឆ្នាំ ២០២៤
ខណៈពេលដែលប្រទេសលោកខាងលិចមួយចំនួនអំពាវនាវឱ្យមានសន្តិភាព មន្ទីរបញ្ចកោណបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៨២ លានដុល្លារជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក ដើម្បីផលិតប្រព័ន្ធមីស៊ីលពីដីទៅអាកាសកម្រិតខ្ពស់សម្រាប់យោធាអ៊ុយក្រែននៅចុងឆ្នាំ ២០២៤ ។
ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានថ្កោលទោសម្តងហើយម្តងទៀតនូវការផ្គត់ផ្គង់សព្វាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ដោយអះអាងថា ខ្លួនមានចេតនាអូសបន្លាយជម្លោះ ហើយអាចឈានទៅដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ។