លោកជំទាវ ដាំ ដារីនី អញ្ជេីញជួបសំណេះសំណាល ស្វែងយល់ និងដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងកងពលតូចថ្មេីរជេីងលេខ៤១ និងស្ថាប័នស៉ីវិលដៃគូ
ភ្នំពេញ៖ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំប្រតិភូក្រុមការងារ អញ្ជេីញជួបសំណេះសំណាល ស្វែងយល់ និងដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងកងពលតូចថ្មេីរជេីងលេខ៤១ និងស្ថាប័នស៉ីវិលដៃគូ នៅទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ៤១ យោធភូមិភាគទី៤។
មានសមាសភាពចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង មេបញ្ជាការរងកងទ័ពជេីងគោក នាយសេនាធិការរង កងទ័ពជេីងគោក មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង កងពលតូចថ្មេីជេីងលេខ៤១ សរុបចំនួន៥៣ រូបថ្លែងក្នុងពិធីសំណេះសំណាល លោកជំទាវ រដ្ឋលេខាធិការ ប្រធានក្រុមការងារ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មេីរជេីងលេខ៤១ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព និងបានប្រេីប្រាស់ជំនួយសម្ព័ន្ធមេត្រីភាពចំទិសដៅបានយ៉ាងល្អប្រសេីរ ។
លោកជំទាវ ដាំ ដារីនី បាន លេីកឡេីងអំពីសារសំខាន់នៃការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេរភូមិន្ទ និងអង្គភាពស្ថាប័នស៉ីវិល គឺក្រោមគំនិតផ្តួចផ្តេីម ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្ដេច ទាំងទ្វេតែងបាន ការយកចិត្តទុកដាក់ដឹកនាំ ណែនាំ ចង្អុលបង្ហាញចែករំលែកនិងជួយឧបត្ថម្ភ ដោយផ្ទាល់ទាំងក្នុងស្មារតី មធ្យោបាយ សម្ភារៈ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះជា“ សិល្បៈនៃការចែករំលែក ” ។
លោកជំទាវ បានបន្ថែមទៀតថា ការងារសម្ព័ន្ធមេត្រីភាពនេះមានគោលបំណង លើកកម្ពស់ទំនាក់ទំនងពង្រីងភាពជាដៃគូ និងផ្សារភ្ជាប់ភាពជិតស្និទ្ធរវាងស្ថាប័ន អង្គភាពកងទ័ព ជាមួយស្ថាប័នអង្គភាពស៊ីវិលក៏ដូចជាសប្បុរសជននានាលើមូលដ្ឋានខឿនការពារជាតិរបស់ប្រជាជន ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង និងពង្រឹងខឿនការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ មាតុភូមិ ដោយស្មារតីមោទនភាពជាតិ និងលើកកម្ពស់ប្រពៃណីល្អ នៅក្នុងសម្ព័ន្ធមេត្រីភាព ព្រមទាំងបំផុស អប់រំលើកទឹកចិត្តចលនា មហាជន ប្រជាជន យុវជន ឱ្យចូលរួមជាកម្លាំងចលករនៅក្នុងបុព្វហេតុ ”ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់
គ្នាដើម្បីការពារជាតិ” និង ”សន្តិភាពដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីសន្តិភាព”។
គូសបញ្ជាក់ផងដែរថា កងពលតូចថ្មេីរជេីងលេខ៤១ បានចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនសុភក្តិនីកា អ៉ិនវេសមេន គ្រុប ខូ អែល ធី ឌី (ចម្ការកៅស៊ូជប់)៕