**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF ៖ សម្តេច ឃួន សុដារី អំពាវនាវឱ្យមានសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងនិរន្តរភាពសន្តិភាពសកល**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផៃ្ទ ២០រូប

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បច្ចុប្បន្នបទល្មើសព្រៃឈើ និងសត្វព្រៃទ្រង់ទ្រាយធំលែង កើតមានទៀតហើយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ បទល្មើសព្រៃឈើ និងសត្វព្រៃទ្រង់ទ្រាយធំលែង កើតមានទៀតហើយ នៅសល់តែ ទ្រង់ទ្រាយតូចៗតែប៉ុណ្ណោះ ដែលក្រសួងកំពុងតែទប់ស្កាត់បន្តទៀត ដើម្បីធានាបាននូវការឈប់ បំផ្លាញព្រៃឈើ និងសត្វព្រៃនាពេលអនាគត។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយ:ពេល៥ឆ្នាំ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២២នេះ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា តាមរយៈផែនការអភិវឌ្ឍជាតិ និងយុទ្ធ សាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រ និងផែន ការសកម្មភាពបរិស្ថានជាតិក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តការងារកំណែទម្រង់ និងសម្រេចបានការងារជា ច្រើន ក្នុងដំណើរឆ្ពោះទៅកសាងឱ្យបាននូវរដ្ឋបាលទំនើបមួយ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ និងការអភិវឌ្ឍរបស់សង្គម។

ឯកឧត្តមបានបន្តថា ក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធំៗបានសម្រេចនិងបន្តការ អនុវត្តទៅលើបទល្មើសតូចៗបន្តទៀត ដើម្បីធ្វើយ៉ាងណាការពារព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស ជៀសវាងការកាប់បំផ្លាញខុសច្បាប់ ដែលធ្វើឱ្យបាត់បង់នូវធនធានធម្មជាតិរបស់ប្រទេសយើង។

ឯកឧត្តមបញ្ជាក់ថា “ បច្ចុប្បន្ននេះបទ ល្មើសព្រៃឈើខ្នាតធំ លែង កើតមានទៀតហើយ យើងនៅមានបទល្មើសព្រៃឈើខ្នាតតូច ដែលយើងកំពុងតែបន្តទប់ស្កាត់ និងបង្ក្រាប ដែលក្នុងនោះយើងអនុវត្តនូវ វិធានការសេដ្ឋកិច្ចផង និងវិធានការអនុវត្តច្បាប់ផង នៅ ក្នុងមួយឆ្នាំៗ ក្នុងរយៈពេលប្រាំ៥ឆ្នាំចុងក្រោយនេះ បទ ល្មើសដែលយើងបានបង្ក្រាប គឺប្រមាណជាជាង៨០០០ ករណី ដោយក្នុងមួយឆ្នាំ ដោយមន្ត្រីឧទ្យានុរក្ស ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ហើយដែលក្នុងនោះបទល្មើស ចំនួនជាង៨០០ករណី ត្រូវបានចងក្រងបញ្ជូនសំណុំរឿងទៅកាន់តុលាការហើយ ក្រៅ អំពីនោះគឺសំណុំរឿងត្រូវបានធ្វើការអប់រំចុះកិច្ចសន្យាបញ្ឈប់ដាក់ពិន័យអន្តរការណ៍ ហើយបទល្មើសខ្លះ ជាអញ្ញាត កជន”។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា វិធានការជាបន្តបន្ទាប់របស់ក្រសួងបរិស្ថាន នឹងបន្តពង្រឹងវិធានការ ទប់ស្កាត់បទ ល្មើសព្រៃឈើ ក៏ដូចជាបទ ល្មើសសត្វព្រៃឱ្យកាន់តែមាន ប្រសិទ្ធភាព និងលុបបំបាត់ ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលក្លាយមកជាប្រទេសដែល ទទួលបានប្រាក់ ចំណូលពីការពារ និងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោមទិសស្លោក «រក្សាឈើឈរដើម្បី ជាផលប្រយោជន៍ ដល់សេដ្ឋកិច្ច និងសង្គមជាតិ។

សូមបញ្ជាក់ថា សម្រាប់រយៈ ពេល៨ខែ ឆ្នាំ២០២២ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សបានចុះល្បាតចំនួន១៤៦៩២ លើក បង្ក្រាបបានបទល្មើស ៤២៥០ករណី ដែលភាគច្រើនជាបទល្មើសពាក់ព័ន្ធជាមួយនឹងការកាប់រុករានទន្ទ្រានកាន់កាប់ដីខុស ច្បាប់ដីព្រៃដោយខុសច្បាប់ បទល្មើសព្រៃឈើ និងបទ ល្មើសសត្វព្រៃ និងបានដកហូតវត្ថុតាងជា ឈើអារចម្រុះចំនួន ៧៥៨ម៉ែត្រគូប ដកហូតវត្ថុតាងជាមធ្យោបាយឧបករណ៍សម្ភារ ដែលនៅក្នុងនោះ មានរណារយន្តចំនួន ១៧២៤គ្រឿង រថយន្តចំនួន ៥១គ្រឿង ត្រាក់ទ័រចំនួន៧ គ្រឿង គោយន្តកន្ត្រៃចំនួន ១៣៨គ្រឿង ម៉ូតូចំនួន១៥២ គ្រឿង ដោះអន្ទាក់បានចំនួន ២៦៥៨៨អន្ទាក់ ដកហូតអា វុធកែច្នៃចំនួន ៣៤៤ដើម និងធ្វើការអប់រំកិច្ចសន្យាចំនួន ១១៦៧ករណី បានធ្វើពិន័យអន្តរការណ៍ ២៥៨ករណី និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន៣៥៨ករណី៕

អត្ថបទដែលជាប់ទាក់ទង