សម្តេចតេជោ៖ ជម្រើសផ្លូវសម្រាប់រាជធានីភ្នំពេញនាពេលអនាគត ប្រហែលមិនមែនជារថភ្លើងលើអាកាសទេ គឺផ្លូវរថភ្លើងក្រោមដី
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសពីរបន្ថែមក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកឡេីងថា ជម្រើសផ្លូវសម្រាប់រាជធានីភ្នំពេញនាពេលអនាគត ប្រហែលមិនមែនជារថភ្លើងលើអាកាសនោះទេ គឺផ្លូវរថភ្លើងក្រោមដី ។
សម្ដេចតេជោបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍មិនមែនបណ្តាលមកពីកត្តាផ្លូវទាំងស្រុងនោះទេ គឺបណ្តាលមកពីការបើកបរមិនគោរពច្បាប់ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ ។
សម្តេចតេជោគូសបញ្ជាក់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រស្លឹកត្នោតខ្ចប់ស្ករត្នោត ដែលមានន័យថាយកលុយចំណូលពីការវិនិយោគក្នុងរាជធានី ទៅអភិវឌ្ឍរាជធានីភ្នំពេញ ៕