**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រធានាធិបតីចិន អញ្ជើញចាកចេញពីកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ**កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥

ប្រជាពលរដ្ឋដែលចេញពីកន្លែងស្នាក់នៅក្នុងចម្ការ លោក ខឹម វាសនា មានស្ថានភាពស្លេកស្លាំង ជាពិសេសចាស់ៗ និងក្មេងតូចៗ

ភ្នំពេញ៖ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបលោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចេញពីកន្លែងស្នាក់នៅក្នុងចម្ការ លោក ខឹម វាសនា មានស្ថានភាពស្លេកស្លាំង ជាពិសេសចាស់ៗ និងក្មេងតូចៗ។

អភិបាលស្រុកបន្ទាយស្រី ថ្លែងថា ការចាកចេញរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នាភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកនេះគឺឃើញថា មានច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីក្រុមការងារតំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន០៦នាក់ បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងធានាអះអាងថា នឹងឱ្យប្រជាពលរដ្ឋស្នាក់នៅចម្ការនេះ ចាកចេញទៅផ្ទះវិញឱ្យអស់ត្រឹមថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២២នេះរួចមក។ ប៉ុន្តែអាជ្ញាធរមិនទាន់ប្រាដកថាចំនួនប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងចម្ការនេះ មានប៉ុន្មានទៀតនោះទេ។

លោកអភិបាលស្រុកបញ្ជាក់ថា” ប្រជាពលរដ្ឋដែលបានចេញពីកន្លែងស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នៅព្រឹកថ្ងៃនេះ ភាគច្រើនឃើញមនុស្សចាស់ៗនិងក្មេងតូចៗ ហើយមានជំងឺស្លេកស្លាំង សុខភាពមិនសូវល្អ ដែលបញ្ហាទាំងនេះ បានធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងនោះ ព្រោះពួកគាត់នៅប្រមូលផ្តុំគ្នាច្រើន អាចប្រឈមនឹងឆ្លងជំងឺកូវីដផងដែរ”។

លោកបន្តថា ឥឡូវនេះអាជ្ញាធរបានត្រៀមជួយគ្រប់បែបយ៉ាងដើម្បីអាចឱ្យបងប្អូនបានទៅដល់ស្រុកវិញដោយសុវត្ថិភាព យើងមានរថយន្តសម្រាប់ដឹកជញ្ជូនជាច្រើនគ្រឿង មានក្រុមសង្គ្រោះបឋម មានរថយន្តពេទ្យ មានគ្រូពេទ្យ មានរថយន្តទឹក មានស្បៀងអាហារសម្រាប់ឱ្យពួកគាត់។

លោកអភិបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលនៅក្នុងចម្ការ សូមយល់ថា អ្វីដែលអាជ្ញាធរធ្វើទាំងអស់នេះ គឺដើម្បីគ្រប់គ្រងឱ្យបាននូវសណ្ឋាប់ធ្នាប់ និងសន្តិសុខសុវត្ថិភាពសាធារណៈទាំងស្រុង យើងមិនបានហាមឃាត់ពាក់ព័ន្ធការមានជំនឿ ឬការប្រមូលផ្តុំផ្នែកគណបក្សនយោបាយនោះទេ ប៉ុន្តែយើងត្រូវការឱ្យមានស្នើសុំច្បាប់ត្រឹមត្រូវ និងមានគោលដៅ និងគោលបំណងឱ្យបានច្បាស់លាល់។

លោកអភិបាលស្រុកបានអះអាងថា សម្រាប់ការប្រមូលផ្តុំពួកគាត់នេះ ពុំមានការសុំច្បាប់ ឬការអនុញ្ញាតិពីអាជ្ញាធរជាមុននោះទេ គឺបានធ្វើឱ្យប៉ះពាល់ដល់ការងារ និងការរៀនសូត្ររបស់ក្មេងៗផងដែរ។

យោងតាមកិច្ចសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មនុស្ស៦នាក់ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់ លោក ខឹម វាសនា បានចេញមុខមកទទួលស្គាល់កំហុសអំពីការប្រមូលផ្តុំប្រជាពលរដ្ឋ និងសន្យាឱ្យពលរដ្ឋចាកចេញក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង