នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជេីញត្រួតពិនិត្យការហ្វឹកហាត់សមត្រៀមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី១៣ ថ្ងៃប្រកាសបង្កេីតបញ្ជាការដ្ឋានអង្គរក្ស
ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះនៅទីបញ្ជាការដ្នានអង្គរក្ស ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជេីញត្រួតពិនិត្យការហ្វឹកហាត់សមត្រៀមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី១៣ ថ្ងៃប្រកាសបង្កេីតបញ្ជាការដ្ឋានអង្គរក្ស (៤ កញ្ញា ២០០៩-៤ កញ្ញា ២០២២) ដែលប្រារព្ធ ពិធីនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២២ខាងមុខនេះ នៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។