លោកជំទាវ និន សាផុន ទទួលជួបពិភាក្សាការងារ ជាមួយអនុរដ្ឋមន្រ្ដីទី១ ក្រសួងការបរទេសគុយបា
ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា-គុយបា នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្សឺរ៉ាដូ ប៉េណាលវឺ ប៉តាល់ (Gerardo Penalver Portal) អនុរដ្ឋមន្រ្ដីទី១ ក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា ក្នុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។