អាមេរិក ចង់ រឹបអូស យន្តហោះ ក្រុមហ៊ុន រុស្ស៊ី
សហរដ្ឋអាមេរិក៖ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានទទួលដីកាដើម្បីរឹបអូសយន្តហោះ Boeing ៧៣៧ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរុស្ស៊ី Lukoil ។
ឯកសាររបស់តុលាការបានដកស្រង់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលបង្ហាញថា យន្តហោះនោះបានហោះចូល និងចេញពីប្រទេសរុស្ស៊ី ដោយបំពានលើទណ្ឌកម្មរបស់ក្រសួងពាណិជ្ជកម្មប្រឆាំងនឹងរុស្ស៊ី។
យន្តហោះនេះគឺជាប្រភេទ Boeing ៧៣៧ តម្លៃ ៤៥ លានដុល្លារ ដែលមានលេខកន្ទុយ VP-CLR ហើយត្រូវបានគេជឿថាស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ យន្តហោះចុងក្រោយនេះបានចូលសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ ២០១៩ នៅពេលដែលវាដឹកនាយកប្រតិបត្តិ Lukoil រួមទាំងប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលោក Vagit Alekperov ទៅកាន់ទីក្រុង Houston រដ្ឋតិចសាស់។