**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF ៖ សម្តេច ឃួន សុដារី អំពាវនាវឱ្យមានសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងនិរន្តរភាពសន្តិភាពសកល**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផៃ្ទ ២០រូប

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ពិសេសសម្ដេចតេជោ ខិតខំពុះពារគ្រប់ឧបសគ្គ ដោយមិនគិតពីការនឿយហត់ ដើម្បីនាំសុខសន្តិភាពពេញលេញ ជូនជាតិ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ របស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានលេីកឡេីងថា ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គទាំងអស់ ដោយមិនគិតអំពីការនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ របស់កម្ពុជា។

ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា បានកើនសមាជិក-សមាជិកាចំនួនជាងបីពាន់នាក់បន្ថែមទៀត និងសូមស្វាគមន៍សមាជិក-សមាជិកាថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានអាយុកាល ៧១ ឆ្នាំ គិតចាប់តាំងពីការចាប់កំណើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក ហើយថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់នៃមហាគ្រួសារនេះ បានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម គ្រប់បែបយ៉ាង ដោយបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងជីវិតរស់នៅដោយភាពសុខសាន្តជូនប្រជាជនកម្ពុជា។

ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ដូចគ្នានេះដែរ ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ បើគិតចាប់ពីថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា គឺគណបក្សយើងមិនដែលបោះបង់ចោលប្រជាជនទ្បើយ ហើយបានរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម បណ្ឌិត បន្ថែមថា ជាងនេះទៅទៀត ក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃមហាគ្រួសារនេះ ក៏បានការពារ និងសង្គ្រោះជីវិតប្រជាជនខ្មែររាប់លាននាក់ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជូនការព្យាបាល ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភដល់ជីវភាពរស់នៅ រហូតឈានដល់ការបើកដំណើរការជាប្រក្រតីទ្បើងវិញផ្នែកសេដ្ឋកិច្ច-សង្គម។

ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា យើងទាំងអស់គ្នា ពិតជាមានមោទនភាពចំពោះមហាគ្រួសារមួយនេះណាស់ ហើយនឹងបន្តរួបរួមគ្នាបំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជន តាមរយៈការធ្វើអំពីល្អ និងខិតខំប្រឹងប្រែងដុសខាត់នូវជំនាញ និងចំណេះដឹង ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍសង្គមជាតិ ធានាបាននូវការបើកឱកាសជូនដល់យុវជនយើងពីមួយជំនាន់ទៅមួយជំនាន់ ទាំងឱកាសក្នុងការកសាងសមត្ថភាព និងការកសាងអនាគតតាមរយៈការប្រកបការងារជំនាញនានាទាំងក្នុង និងក្រៅប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង