គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបប្រជុំពិភាក្សា ការងារជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធ ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នៅសាលប្រជុំសាលា ខេត្តតាកែវ៕