រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញចុះសួរសុខទុក នាយទាហាន នាយទាហានរង និងពលទាហានប្រចាំទិស ទី១ប្រាសាទព្រះវិហារ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូក្រសួងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ធបណ្ឌិត មកចែកជូន ដល់នាយទាហាន និងពលទាហាន សំរាប់់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្តម ឧត្តម សេនីយ៍ទោ ដួង សំនៀង មេបញ្ជារការកងពលតូចអន្តរាគមន៍លេខ៧ ជួសមុខអោយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលចំណុះឲ្យកងពល បានឡើងអានរបាយការណ៍ស្វាគមន៍ នឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយបានឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសួរសុខទុក និងនាំយកអំណោយមកចែកជូនដល់កម្លាំង ដែលកំពុងឈរជើងការពារតាមខ្សែរបន្ទាត់ព្រំដែន ទិសទី១ ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ដែលជានិច្ចជាកាល អោយតែជិតដល់បុណ្យទាន ម្តងៗ ឯកឧត្តម និងលោកជំទាវ រួមទាំងគណៈប្រតិភូក្រសួង តែងតែបានគិតគូ យកចិត្តទុកដាក់ ទោះបី រវល់ឬមមាញឹកការងារយ៉ាងណាក៍ដោយ នៅតែឆ្លៀតអញ្ជើញមកសួរសុខទុក និងនាំយកអំណោយមក ផ្តល់ជូនដល់នាយទាហាន និងពលទាហាន តាមបន្ទាត់ព្រំដែនមិនដែលអាក់ខានឡើយ ។
មានប្រសាន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាសមរភូមិមុខ និងសមភូមិក្រោយគឺយើងមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ត្រូវតែឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់ ជាពិសេសសម្ព័ន្ធមេត្រីភាពរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយកងកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការបូរណៈភាព ទឹកដីនៅទិសទី១ ប្រាសាទព្រះវិហារ ដែលក្រសួងយកចិត្តទុក្ខដាក់ជារៀងរាល់ឆ្នាំមិនថា បុណ្យភ្ជំ ឬចូលឆ្នាំនោះឡើយ លោកតែងតែចុះសួរសុខទុក្ខជារៀងរាល់ឆ្នាំ។
ក្នុងនោះ ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពី ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់សន្តិភាព និងការបង្រួបបង្រួមជាតិជាកម្លាំងតែមួយ ស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអាចដោះស្រាយបាននូវវិបត្តិធំៗ នៅចំពោះមុខ តួយ៉ាងដូចជាវិបត្តិជាសកលជំងឺកូវីដ-១៩ ដែលកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រង នូវវិបត្តិនេះដោយជោគជ័យ មានឱកាសកសាងបាននូវហេដ្ឋារចនាសម្ពន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធាជាលំដាប់។
នៅក្នុងឱកាសចុះសួរសុខទុក្ខនេះ ផងដែល ឯកឧត្តម រដ្ឋមន្ត្រីបាននាំយកនូវគ្រឿងឧបភោគបរិភោក មួយចំនួនធំ និងថវិការ៨០សិបលានរៀលសំរាប់សាងសង់អគារសាលប្រជុំថ្មី ។
ដោយឡែកមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ទទួលបាន ថវិការ ២លានរៀល មេបញ្ជាការវរ:សេនាតូច ចំនួន៤ នាក់ ក្នុង១អ្នក ទទួលបានថវិការ ៦០ ម៉ឺនរៀល មេបញ្ជាការរងកងពល នាយសេនាធិការរងកងពល មេបញ្ជាការរង វរ:សេនាតូច សរុបចំនួន៣៨ នាក់ ក្នុង១នាក់ទទួលបាន ថវិការ៣០ម៉ឺនរៀល យុទ្ធជន ១៤០០នាក់ក្នុងម្នាក់ៗទទួលបានថវិការ២ ម៉ឺនរៀល៕