ឯកឧត្តម លន់ លឹមថៃ អញ្ជើញជួបសំណេះសំណាល ជាមួយព្រះសង្ឃរួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្តគង់វង្សរង្សីកោះកុក
ភ្នំពេញ៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយព្រះសង្ឃរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តគង់វង្សរង្សីកោះកុក ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំកោះទន្ទឹម និងលោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម ដើម្បីជួបពិភាក្សាអំពីការរៀបចំធ្វើពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៅថ្ងៃទី១០ខាងមុខ ស្ថិតក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕